ព័ត៌មានទាន់ហេតុការណ៍៖

អបអរ និងប្រារព្ធពិធីបុណ្យសែនព្រះខែនៅណាហ្គាវើលដ៍

ចែករំលែក៖

រាជធានីភ្នំពេញ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ ៖ ជួបជុំក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់អ្នកនៅណាហ្គាវើលដ៍ក្នុងឱកាសពិធីបុណ្យសែនព្រះខែ! ទទួលយកនូវសំណាងល្អក្នុងឱកាសពិធីបុណ្យប្រពៃណីចិននេះជាមួយនំសែនព្រះខែដុតថ្មីៗ ការតុបតែងដោយចង្កៀងគោមដ៏ស្អាតប្លែក ការសម្តែងសិល្បៈផ្ទាល់ដ៏អស្ចារ្យ និងការបញ្ចុះតម្លៃពិសេសជាច្រើនទៀតរបស់យើង! 

នំសែនព្រះខែដែលដុតថ្មីៗរៀងរាល់ថ្ងៃដោយមេចុងភៅឈ្នះពានរង្វាន់របស់យើង មានដាក់លក់នៅណាហ្គាវើលដ៍ហើយ! មានរសជាតិគ្រាប់ឈូកសបែបហុងកុង រសជាតិស្លឹកតើយ រសជាតិកាហ្វេ និងរសជាតិទុរេនដែលអ្នកអាចជ្រើសរើសនំគ្មានស៊ុត ឬស៊ុត ២ តម្លៃចាប់ពី ១០$ ក្នុងមួយដុំ ឬក្នុងមួយប្រអប់មាន ៤ ដុំតម្លៃ ៣៦$។ ប្រសិនបើអ្នកជាវ ៥០ ប្រអប់ ឬច្រើនជាងនេះ អ្នកនឹងទទួលបាននូវការបញ្ចុះតម្លៃ ២៥%។ នំសែនព្រះខែមានដាក់លក់ចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី ១៣ ខែកញ្ញា នៅកន្លែងទទួលភ្ញៀវ និងភោជនីយដ្ឋានចិន Fortune Palace នៅណាហ្គាវើលដ៍ទី១ និងភោជនីយដ្ឋាន Golden Bowl ភោជនីយដ្ឋាន Food Pavilion និងភោជនីយដ្ឋាន Hall of Golden Chimes នៅណាហ្គាវើលដ៍ទី២ ឬលោកអ្នកអាចកម្ម៉ង់តាមរយៈអ៊ីម៉ែល dining@nagaworld.com ក៏បាន។ 

ទទួលយកអារម្មណ៍ប្លែក និងសប្បាយរីករាយជាមួយការសម្តែងសិល្បៈជាច្រើនទូទាំងណាហ្គាវើលដ៍ផ្តល់ជូនដោយអ្នកសិល្បៈជាតិ និងអន្តរជាតិ រួមទាំងការសម្តែងសិល្បៈអបអរពិធីបុណ្យសែនព្រះខែរៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៦ យប់នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១។ បន្ទាប់ពីទស្សនាការសម្តែងសិល្បៈ អ្នកអាចថតរូបទុកជាអនុស្សាវរីយ៍ជាមួយអ្នកសិល្បៈរបស់យើងក្នុងឈុតសម្លៀកបំពាក់ប្រពៃណីចិននៅជិតចង្កៀងគោមដ៏ធំ​ និងរីករាយជាមួយក្បួនដង្ហែចង្កៀងគោមដ៏រស់រវើកទូទាំងអគារ។ 

រីឯសាលមហោស្រព NABA មានបង្ហាញជូននូវការសម្តែងសិល្បៈ “The Gift” ថ្មីស្រឡាងដែលរៀបរាប់អំពីដំណើររឿងព្រេងរបស់នារីម្នាក់ទៅកាន់ពិភពវេទមន្តមួយដ៏អស្ចារ្យដែលស័ក្តិសមសម្រាប់គ្រប់វ័យ។ សូមអញ្ជើញមកទទួលសំបុត្រឥតគិតថ្លៃរបស់អ្នកនៅថ្ងៃនេះនៅណាហ្គាវើលដ៍ដើម្បីទស្សនាការសម្តែងដ៏អស្ចារ្យរយៈពេល ៤៥ នាទីដែលផ្តល់ជូនដោយអ្នកសិល្បៈលំដាប់ពិភពលោកនៅសាលមហោស្រពបច្ចេកវិទ្យាវីដេអូ 3D mapping ចាប់ពីឥឡូវនេះរហូតដល់ចុងខែកញ្ញា ពីរៀងរាល់ថ្ងៃសុក្រ ដល់អាទិត្យ នៅម៉ោង ៨ យប់។ 

មុនពេលចូលទស្សនាការសម្តែងសិល្បៈ ឬនៅថ្ងៃណាក៏បាន ពុកម៉ែបងប្អូនអាចអញ្ជើញមកភោជនីយដ្ឋាន 2Pangea ដើម្បីពិសាអាហារប៊ុហ្វេអន្តរជាតិពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់។ ប៊ុហ្វេដែលមានច្រើនមុខជាងគេក្នុងរាជធានីភ្នំពេញនេះ មានគ្រឿងសមុទ្រស្រស់ៗ សាច់ ស៊ូស៊ី ឌីមសាំ ប៉ាស់ស្តា ភីហ្សា បង្អែម និងម្ហូបពិសេសៗជាច្រើនមុខទៀត។ មានបម្រើជូនរៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៥:៣០ ល្ងាច តម្លៃ ៤១$ សម្រាប់ ២ នាក់។ អាហារប៊ុហ្វេនេះក៏មានរួមបញ្ចូលដោយម្ហូបម៉ាឡេស៊ីផងដែរចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី ១៦ ខែកញ្ញាដើម្បីអបអរដល់ទិវាបុណ្យឯករាជ្យជាតិរបស់ប្រទេសម៉ាឡេស៊ី។ ជម្រើសមួយទៀត អ្នកអាចមកពិសាប៊ុហ្វេនេះដែលមានបន្ថែមបង្កងឥតកំណត់នៅរៀងរាល់ថ្ងៃអង្គារជាមួយតម្លៃពិសេស! 

សម្រាប់ការញ៉ាំអាហារចុងសប្តាហ៍ពិសេសលក្ខណៈគ្រួសារដែលមានការកម្សាន្តសម្រាប់កុមារ សូមកុំភ្លេចអាហារថ្ងៃត្រង់ថ្ងៃអាទិត្យពិសេសនៅភោជនីយដ្ឋាន 2Pangea ចាប់ពីម៉ោង ១១:៣០ ព្រឹក ដល់ ៣ រសៀល រៀងរាល់ថ្ងៃអាទិត្យ។ តម្លៃ ១៩,៩៩$ ប៉ុណ្ណោះសម្រាប់ម្នាក់ ១៤$ សម្រាប់កុមារអាយុក្រោម ១២ ឆ្នាំ និងឥតគិតថ្លៃសម្រាប់កុមារអាយុក្រោយ ៥ ឆ្នាំ។ 

ពេលវេលាដ៏រីករាយ និងបរិយាកាសមនោរម្យ កំពុងរង់ចាំអ្នកនៅណាហ្គាវើលដ៍ដែលជាកន្លែងដ៏ស័ក្តិសមឥតខ្ចោះដើម្បីអបអរពិធីបុណ្យសែនព្រះខែជាមួយអ្នកជាទីស្រឡាញ់របស់អ្នក! 

អំពីណាហ្គាវើលដ៍ 

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វ៊ីត និងដឺលុច្សជាង     ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹប ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាល    មហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាទី ២  ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយ    ក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមាន    លក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលដ៏ធំសម្រាប់រៀបចំកម្មវិធី ឬការ    ប្រជុំផ្សេងៗ។

សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងមកកាន់ ៖ 

Ms. Melanie Loong

Senior Marketing Communications Manager

Tel: (+855) 10 737 684

Email: melanieloong@nagaworld.com

កញ្ញា ភោគ សូលីនដា

Brand Executive, Marketing Communications

Tel: (+855) 15 61 88 86 

Email: phouksolinda@nagaworld.com

 

សូមអញ្ជើញជាវនំសែនព្រះខែដុតថ្មីៗដោយមេចុងភៅឈ្នះពានរង្វាន់ នៅណាហ្គាវើលដ៍។

ទស្សនាការសម្តែងសិល្បៈ “The Gift” ដ៏អស្ចារ្យនៅសាលមហោស្រព NABA ពីរៀងរាល់ថ្ងៃសុក្រដល់អាទិត្យ ចាប់ពីម៉ោង ៨ យប់។ សូមអញ្ជើញមកយកសំបុត្រឥតគិតថ្លៃនៅណាហ្គាវើលដ៍!

រីករាយពិសាប៊ុហ្វេពេលល្ងាចច្រើនមុខជាងគេ នៅភោជនីយដ្ឋាន 2Pangea ណាហ្គាវើលដ៍ទី២ ពីម៉ោង ៥:៣០ ល្ងាចរៀងរាល់ថ្ងៃដែលមានផ្តល់ជូននូវបង្កងឥតកំណត់រៀងរាល់ថ្ងៃអង្គារ!

 


ចែករំលែក៖