ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់យកកូនកាំបិតភ្ជង់ប្លន់អ្នករត់ម៉ូតូកង់បីឥណ្ឌាមិនបានសម្រេចត្រូវប្រជាពលរដ្ឋចាប់បានរងរបួសបែកក្បាល

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋចាប់បានវាយបណ្ដាលអោយរងរបួសបែកក្បាលក្រោយពីធ្វើសកម្មភាពយកកូនកាំបិតចុងស្រួចភ្ជង់ប្លន់អ្នករត់ម៉ូតូកង់បីឥណ្ឌា តែមិនបានសម្រេច ។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្លូវបេតុង ភូមិទ្រុងមាន់សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ សុខ​ អូន អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ។

តាមការរៀបរាប់របស់ជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុរូបគាត់បានដឹកជនសង្ស័យចេញពីផ្សារកាណាឌីយ៉ាផ្លូវវេងស្រេង ដោយជនសង្ស័យប្រាប់ថាទៅកន្លែងធ្វើការ ។ លុះមកដល់ចំណុចកើតហេតុដែលជាកន្លែងស្ងាត់ជនសង្ស័យក៏ធ្វើសកម្មភាពយកកូនកាំបិតចុងស្រួចភ្ជង់ក និងគំរាមយកសម្ភារមានតំលៃតែដោយជនរងគ្រោះមានភាពរហ័សរហួនក៏ចាប់កូនកាំបិតកាច់បំបាក់ធ្វើអោយជនសង្ស័យភ័យស្លន់ស្លោចុះរត់គេចខ្លួន ។

ក្រោយពីជនសង្ស័យចុះរត់គេចខ្លួនរូបគាត់ក៏ស្រែកផ្អើលឆោឡោដល់ប្រជាពលរដ្ឋនាំគ្នាដេញចាប់បានជនស្ស័យវាយម្នាក់មួយដៃមួយជើងបណ្តាលអោយជនសង្ស័យរងរបួសឈាមហូរស្រោចខ្លួន ។

បន្ទាប់ពីកើតហេតុប្រជាពលរដ្ឋបានរាយការប្រាប់សមត្ថកិច្ចអោយមកយកជនសង្ស័យទៅសួរនាំនៅប៉ុស្ដិ៍នគរបាលអូបែកក្អមដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖