ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿន ដល់ផ្លូវបំបែកជាបួនមិនបន្ថយល្បឿន ជ្រុលបុករថយន្តពីចំហៀងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនដល់ផ្លូវបំបែកជាបួនមិនបន្ថយល្បឿន ក៏ជ្រុលបុករថយន្តស៊េរីទំនើបពីចំហៀងពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី៤ ខែកញ្ញា​ ឆ្នាំ២០១៩​ នៅចំណុចផ្លូវលេខ១៩៩កែងផ្លូវ៣២៨​ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១​ ខណ្ឌបឹងកេងកង ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកPORSCHE ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 2Z 9700. បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៩៩​ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនល្មម​ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូហុងដាឌ្រីម សង់​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ កណ្តាល 1B 8970 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ ៣២៨​ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ដោយមិនបន្ថយល្បឿន ក៏ជ្រុលបុកពីចំហៀងរថយន្តពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។

ក្រោយកើតហេតុ នគរបាលបានចុះទៅដល់ចំណុចកើតហេតុ និងវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖