ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់កាបូបជន ជាតិចិនមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពឆក់កាបូបពីជនជាតិចិន មិនបានសម្រេច ខណៈដែលកំពុងតែដើរតាមផ្លូវ បង្កការភ្ញាក់ផ្អើលដល់ សមត្ថកិច្ច ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង១០និង១៥នាទីយប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ១៧៨ នៅចំណុចក្បែរសាលាវិចិត្រសិល្បៈ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ​រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាជនជាតិចិន មានគ្នា៥នាក់ កំពុងតែដើរនៅលើផ្លូវ១៧៨ ក្នុងទិសដៅពីកើតទៅលិច ពេលដែលដើរមកដល់ ចំណុចកើតហេតុ ក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់ឈ្មោះ រ៉ន នាគរាជ ហៅក្រៅ (ខួច) ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅម្តំព្រែកប្រា ខណ្ឌច្បារអំពៅ បានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ជនរងគ្រោះ ជាជនជាតិចិន មិនបានសម្រេច ត្រូវបានជនរងគ្រោះទាញម៉ូតូបណ្តាលឲ្យដួល រួចជនសង្ស័យបានរត់គេចខ្លួនតែត្រូវអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនបានភ្លាមៗយកទៅប៉ុស្តិ៍ជ័យជំនះ ដើម្បីសួរនាំ ក្រោយមកជនសង្ស័យបាន ប្រាប់ថា ខ្លួនមិនបានធ្វើសកម្មឆក់នោះទេ ដោយប្រាប់ថា មានជនជាតិចិនដេញវាយខ្លួនទើបបង្ខំចិត្តផ្តួលម៉ូតូរត់តែម្តងទៅ ។

ក្រោយពេលកើតហេតុខាងលើ ដោយសារតែសមត្ថកិច្ចស្រាវជ្រាវរកជនរងគ្រោះមិនឃើញ ទើបធ្វើកិច្ចសន្យាអប់រំឲ្យត្រឡប់ទៅផ្ទះវិញផងដែរ ៕ ធឿនព្រែកជ័យ


ចែករំលែក៖