ខេត្តកំពង់ឆ្នាំង ៖ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្តកំពង់ឆ្នាំង លោកងិន ហ៊ុន បានធ្វើរបាយការណ៍មួយភ្លាមៗទៅស្ថាប័នអយ្យការដើម្បីស្នើសុំយកគ្រឿងចក្រដែលឈូសឆាយដីព្រៃនោះមកវិញ បន្ទាប់ពីបានព័ត៌មានថា អាជ្ញាធរ ស្រុកទឹកផុស ឃុបឃិត ជាមួយ នាយ ផ្នែក រដ្ឋបាល ព្រៃឈើរមាសលួចដោះលែងគ្រឿងចក្រ៣គ្រឿង ដែលសមត្ថកិច្ច ចម្រុះចាប់ឃាត់ កាលពី ចុងខែ កក្កដា កន្លង មក ខណៈ បាន ធ្វើ សកម្មភាព ឈូស ឆាយដី គម្រប ព្រៃ ឈើ របស់រដ្ឋ ឆ្នាំ ២០០២ ចំណុច ភូមិ ចំបក់ ប្រាសាទ ឃុំ ក្រាំង ស្គារ ស្រុក ទឹកផុស ។
ពាក់ព័នទៅនឹងភាពមិនប្រកតីរបស់អាជ្ញាធរស្រុក និង ផ្នែករដ្ឋបាលព្រៃឈើរមាសនេះ ដែរ ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្ត លោក ងិ ន ហ៊ុន នៅ រសៀល ថ្ងៃ ទី ៣ កញ្ញា បាន ប្រាប់ថា កន្លងមកសមត្ថកិច្ចចម្រុះបានចុះចាប់ គ្រឿងចក្រខាងលើគឺ ជំនាញបានធ្វើ របាយការណ៍ ដាក់ ជូន ទៅ ព្រះរាជ អាជ្ញា ស្តីពីការឃាត់គ្រឿងចក្រខាងលើ ជាមួយគ្នានេះ ជំនាញ ក៏ បាន ជូនដំណឹង ដល់ ម្ចាស់ គ្រឿងចក្រ ចូលខ្លួន មក ដោះស្រាយ តាម ផ្លូវច្បាប់ផងដែរ ។ ប៉ុន្តែ ខាងម្ចាស់គ្រឿងចក្រ មិន ទាន់បានចូលខ្លូនមកដោះស្រាយផង ស្រាប់តែខាងអាជ្ញាធរស្រុក និង ផ្នែករដ្ឋបាលព្រៃឈើ ដោះលែងគ្រឿងចក្រនោះទៅវិញដោយ មិន បាន ឆ្លងខាងខណ្ឌរដ្ឋបាល ព្រៃឈើ មន្ទីរ ជំនាញ និង តំណាង អយ្យការ នៅឡើយ ។ ករណីនេះ លោក បានធ្វើ របាយការណ៍ ស្ថាប័នអយ្យការួច ហើយ ដើម្បីចាប់គ្រឿងចក្រទាំងនោះមកវិញព្រោះបានស្គាល់ម្ចាស់គ្រឿងចក្រ នេះអស់ហើយ ។
ពាក់ព័ន្ធនឹងកាដោះលែងគ្រឿងចក្រទាំង៣គ្រឿងនេះដែរ លោក សាំង សុឃឿន អភិបាលរង ស្រុកទឹកផុស បាន បញ្ជាក់ ថា ៖ រឿង នេះ ក្រុមការងារ ចម្រុះ ថ្នាក់ស្រុកបានឱ្យម្ចាស់គ្រឿងចក្រធ្វើកិច្ចសន្យាបញ្ឈប់ ការឈូសឆាយនេះទៀតដោយ យោង តាម របាយការណ៍ មន្ទីរ ដែនដី ថា ដីខាងលើនេះជា ដីដែលមានប័ណ្ណកម្មសិទ្ធិ មិនពាក់ព័ន្ធនឹង ដីគម្របព្រៃឆ្នាំ២០០២ របស់រដ្ឋ នោះទេ ។
ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តកំពង់ឆ្នាំង លោក លី សុភា បាន បញ្ជាក់ថា តំបន់ដីដែលគេឈូសឆាយនោះគឺជាដី មានប័ណ្ណកម្មសិទ្ធិនៅ ចន្លោះឆ្នាំ ២០១២ ដល់ ឆ្នាំ ២០១៤ ជាន់ លើ ដី គម្រប ព្រៃឈើ របស់ រដ្ឋ ឆ្នាំ ២០០២ ដូច្នេះមិនត្រូវដោះ លែង គ្រឿងចក្រ ទាំង៣គ្រឿង ដែលឈូសឆាយដីព្រៃអត់ សុំ ច្បាប់ ដោយ សំអាង ដី មាន ប័ណ្ណកម្មសិទ្ធិ ត្រឹមតែ ធ្វើ កិច្ចសន្យា នោះ ឡើយ ។
គួរបញ្ជា់ថា កាលពី រសៀល ថ្ងៃ ទី ២២ កក្កដា ឆ្នាំ ២០១៩ ក្រុម សមត្ថកិច្ច ចម្រុះក្រោមការ បញ្ជាផ្ទាល់អភិបាលខេត្ត បានចុះបង្ក្រាបនិងចាប់ឃាត់គ្រឿងចក្រ ២ គ្រឿង និង រថយន្ត ១ គ្រឿង រួម ទាំង ជនសង្ស័យ ម្នាក់ ខណៈ កំពុង ឈូស ឆាយដី គម្រប ព្រៃរបស់ រដ្ឋ ឆ្នាំ ២០០២ អស់ រាប់ សិបហិកតា នៅ ចំណុច ខាងលិច ភ្នំដីស្ថិតក្នុងភូមិ ចំបក់ ប្រាសាទ ឃុំក្រាំងស្គារស្រុក ទឹកផុស ។ ប៉ុន្តែពេលសមត្ថកិច្ចបញ្ជូនវត្ថុតាងនិងជនសង្ស័យ ដល់ពាក់កណ្ដាលផ្លូវបែរជាឱ្យជនសង្ស័យ ឈ្មោះ សុខ តូ រត់គេចខ្លួនបាត់ គ្រាដែលជននេះបានឆ្លើយថា រថយន្ត និង គ្រឿងចក្រ ខាងលើជា របស់ លោកច្រឹក ជ្រឹង នៅក្រុងកំពង់ឆ្នាំង ៕ ចន្ថា