ព័ត៌មានទាន់ហេតុការណ៍៖

ពិធីសំណេះសំណាលសាកសួរសុខទុក្ខជាមួយ ពុក ម៉ែ បងប្អូន គ្រួសារអតីតយុទ្ធជន និងប្រគល់ផ្ទះដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន

ចែករំលែក៖

ខេត្តស្វាយរៀង៖ នារសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាក្នុងពិធីអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយ ពុក ម៉ែ បងប្អូន គ្រួសារអតីតយុទ្ធជន និងប្រគល់ផ្ទះដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនមន្ទីរអង្គភាពនានា ជួយឧបត្ថម្ភគាំទ្រ ស្ថិតនៅដីសម្បទានសង្គមកិច្ចក្នុងភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ។

លោក ម៉ែន វិបុល អភិបាលខេត្ត ស្វាយរៀង​បានថ្លែងនូវការកោតសសើរចំពោះលោក លោកស្រីជាប្រធានមន្ទីរអង្គភាពនានាក្នុងខេត្តស្វាយរៀង ដែលបានយកចិត្តទុកក្នុងការចុះសួរសុខទុក្ខតាមផ្ទះរួមទាំងការនាំយកនូវកូនឈើហូបផ្លែ ដែលជាដំណាំផ្សេងៗមកចែកជូន និងដាំដុះជាមួយបងប្អូនប្រជាពលរដ្ឋនៅទីនេះ តាមអ្វីដែលរដ្ឋបាលខេត្តបានបែងចែក។

លោកបន្ថែមថាតាមរយៈ លោកទេសរដ្ឋមន្ដ្រី គន់​ គីម​ បងប្អូន​អតីត​យុទ្ធជន​ដែលកំពុងរស់នៅទីនេះ បានគោរពថ្លែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅគ្មានថ្ងៃ​បំភ្លេច​បាន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន​ ដែលបានផ្តល់ដី​ផ្តល់ផ្ទះជូនពួកគាត់​ ធ្វើឲ្យជីវភាពរបស់ពួកគាត់​ដែល​ពីមុនមានការខ្វះខាត​ឥឡូវបានធូរធាមួយកំរិត​ និងសូមអរគុណ​ សម្តេច​ ដែល​តែងតែ​ឲ្យ​លោកទេសរដ្ឋមន្ដ្រី ចុះសួរសុខទុក្ខ​ និងដោះស្រាយការលំបាកជូនពួកគាត់បានទាន់ពេលវេលា។

ក្នុងឱកាសនោះលោក គន់ គីម បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ជានិច្ចកាលតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះអតីតយុទ្ធជន ដែលជាបានរួមចំណែកយ៉ាងធំធេងក្នុងបុព្វហេតុជាតិមាតុភូមិ។

លោកបន្ថែមថា ដើម្បីជំរុញការអភិវឌ្ឍនៅតាមបន្ទាត់ព្រំដែនរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងដាក់ចេញគោលនយោយបាយផ្តល់ដីសម្បទានសង្គមកិច្ចនៅតាមព្រំដែនជូនដល់កងទ័ព និងក្រុមគ្រួសារអតីតយុទ្ធជនផងដែរ៕ យឹម សុថាន


ចែករំលែក៖