ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌពោធិសែនជ័យបង្ក្រាបចោរឆក់យ៉ាងសកម្មឃាត់ ខ្លូនជនសង្ស័យប្រុស ស្រី៧នាក់ជាបន្តបន្ទាប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីស្រ្តីម្នាក់បានសម្រេចរត់មកសម្ងំលាក់នៅក្នុងផ្ទះជួល​ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះជួលមួយកន្កែង តាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ​ តែត្រូវសមត្ថកិច្ចតាមបង្ក្រាបបានបក្ខពួកប្រុសស្រី៦នាក់ទៀតយកទៅសួរនាំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១/មានឈ្មោះសំ រ៉ាដូ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់ភូមិថ្មគោល សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។ ទី២/ឈ្មោះទិត្យ វិសា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ទី៣/យ៉េន ដនពិសិទ្ធ​ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិថ្មគោល២ សង្កាត់ចោមចៅ១ ខណ្ឌសែនជ័យ ។ ទី៤ឈ្មោះ វ៉ាត ចាន់ចិថី ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ទី៥/សាន វិច្ឆិការ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនសង្ស័យជាអ្នកឆក់ និងនារីជាសង្សារម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណនោះទេ ។

តាមសម្តីនារីជាជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុរូបគាត់មានគ្នាស្រីៗបីនាក់ ជិះម៉ូតូមួយគ្រឿងម៉ាក zoomer-x ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GL-0526 ធ្វើដំណើរតាមបណ្តោយមហាវិថីសហពន្ធ័រុស្សី ទិសដៅពីកើតទៅលិច ខណះមកចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញស្រាប់តែលេខមុខជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក XR ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CM-4957 ជិះមកពីក្រោយបានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃដែលជនរូបគាត់កំពុងនិយាយបានសម្រេចរួចជិះគេចខ្លួនបាត់ ។ ភ្លាមៗនោះរូបគាត់ទំនាក់ទំនងទៅមិត្តភក្តិជួយទំនាក់ទំនងទៅសមត្ថកិច្ចផងបន្ទាប់មកមិត្តភក្តិបានទំនាក់ទំនងទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ភ្លាមៗនោះ លោកវីរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌសែនជ័យបានកំណត់មុខសញ្ញាជនសង្ស័យ និងស្រាវជ្រាវបានប្រពន្ធ័ទូរសព្ទ័ ជនរងគ្រោះ បានបញ្ជាកម្លាំងឲ្យចុះមកទីតាំងកន្លែងជនសង្ស័យសម្ងំលាក់ខ្លួន ភ្លាមៗ និងឲ្យជនរងគ្រោះចង្អុលបង្ហាញទីតាំងជនសង្ស័យលាក់ខ្លួនក្រោយពីបានជនរងគ្រោះបង្ហាញរួចហើយកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាពឆក់បានភ្លាមៗ និងបន្តទៅចាប់បក្ខពួកប្រុសស្រី៦នាក់ទៀត និងបន្តទៅ ឆែកឆេរកន្លែងជនសង្ស័យស្នាក់នៅ ដកហូតបានសម្ភារដូចជាកាបូបលុយដែរជនសង្ស័យឆក់បានយកមកលាក់ទុកមួយចំនួនរួមនឹងម៉ូតូចំនួន៤គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យប្រុសស្រីទាំង៧នាក់ រួមនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកសួរនាំបន្តនៅ អធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យដើម្បីចាត់ការនៅតាមនីតិវី៕ សុខាសែនជ័យ​


ចែករំលែក៖