ភ្នំពេញ៖ មួយរយៈនេះ ប្អូនប្រុស ហុង ភារិន មិនត្រឹមថ្នាក់ដឹកនាំតាមស្ថាប័នក្រសួង ប្រជាពលដ្ឋកម្ពុជា ក្នុង និងក្រៅប្រទេស លើកទឹកចិត្ត និងគាំទ្រនូវភាពឆ្លាតវៃរបស់ប្អូនប៉ុណ្ណោះទេ សូម្បីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ផ្តល់កិត្តិយសអោយប្អូនបានចូលជួបសំដែងការគួសម លើកទឹកចិត្តប្អូន ជម្រុញអោយបន្តការប្រឹងប្រែងយកចំណេះដឹងមកជួយប្រទេសជាតិ🇰🇭🇰🇭🇰🇭។
សម្តេចបានបង្ហោះលើផេក Facebook ផ្លូវការសម្តេចយ៉ាងដូច្នេះថា៖ ខ្ញុំនិងភរិយាទើបបានជួបយុវជនហុង ភារិននិងបងប្រុសរបស់គាត់ឈ្មោះហុង ភារុននៅមុននេះបន្តិចនៅគេហដ្ឋានរបស់ខ្ញុំ។
គោលបំណងនៃការជួបរបស់ខ្ញុំគឺចង់ ស្វែងយល់នូវបំណងនិងគោលដៅដែល ហុង ភារិនចង់ទៅដើម្បីងាយស្រួលដល់ការជួយរបស់យើងឱ្យស្របជាមួយបំណងដែលភារិនចង់ទៅនិងចង់បាន។
ខ្ញុំក៏បានជួយដល់ហុង ភារុនដែលរៀន ចប់បរិញ្ញាបត្រនិងកំពុងធ្វើការនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផ្នែកពន្ធដារឱ្យបន្តរៀនយកបរិញ្ញាបត្រជាន់ខ្ពស់តទៅទៀត។
សម្តេចបានជូនពរកូនប្រុសទាំងពីរជួបតែសេចក្តីសុខនិងសម្រេចនូវបំណងប្រាថ្នាដែលកូនចង់បាន៕ សុខ ខេមរា