ព័ត៌មានទាន់ហេតុការណ៍៖

ប្រពន្ធទៅធ្វើការមិនដែលមកផ្ទះ ប្តីតាមទៅមើល បែរជាកំពុងអោបប្រុសថ្មី

ចែករំលែក៖

ភ្នំពេញ៖ ប្តីប្រពន្ធមួយគូដែលទើបនឹងរៀបការថ្មីៗ ប្តីឲ្យប្រពន្ធទៅធ្វើការនៅភ្នំពេញ បែរជាលួចសម្ងំអោបប្រុសថ្មី ប្តីតាមទាន់ប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ផ្អើលផ្ទះជួល កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នៅបន្ទប់ជួលក្នុងភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ស្ត្រីជាប្រពន្ធ មានឈ្មោះ ទិត្យ សុផាត អាយុ២១ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ មានស្រុកកំណើត ភូមិមុខដា ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ។ ចំណែកសាហាយ ឈ្មោះ ស៊ង វ៉ាន់ឆៃ អាយុ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិអង្គ សង្កាត់ចោមចៅ៣ ។ រីឯប្តីមានអាយុ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ ។

តាមការរៀបរាប់ពីបុរសជាប្តី ទាំងអួលដើមក ថា គាត់បានរៀបការជាមួយ ស្ត្រីរូបនះ តាំងពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៩ ចូលតាមផ្លូវ ទៅតាមច្បាប់ ថ្លៃបណ្តាការ ១៥០០ដុល្លារ រៀបការសំពះផ្ទឹមលោកមេបាចាស់ទុំសងខាង ហើយក្រោយពីរៀបការនឹងគ្នាហើយ ប្រពន្ធមកបន្តធ្វើការងារនៅភ្នំពេញ ចំណែកខ្លួនជាប្តី ធ្វើការងារដែរ តែនៅចាំផ្ទះឯស្រុក ស្រុក តែមួយរយៈចុងក្រោយនេះ ប្រពន្ធមិនដែលឃើញទៅរកប្តីសោះ ដូចសោះអង្គើយ ហាក់បីដូចជាគ្មាននឹកនារឿងរួមដំណេកសោះ កាន់តែសង្ស័យ មិនអស់ចិត្ត ធ្វើដំណើរចេញពីស្រុក តាមមករកដល់បន្ទប់ជួល នៅព្រលប់ថ្ងៃទី០៥ ខែកញ្ញា គ្រាន់តែរុញទ្វារបន្ទប់ ពុទ្ធោ ! ប្រពន្ធខ្ញុំកំពុងបង្កើតភាព ផ្អែម ឱប ជាមួយប្រុសផ្សេង តូចចិត្ត ប្តឹងប៉ូលិសឲ្យជួយអន្តរាគមន៍ ឃាត់ហៅនាំទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីធ្វើកិច្ចសន្យា លែងលះស្នេហ៍ ៕ សុខាសែនជ័យ


ចែករំលែក៖