ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង បណ្តាលឲ្យរបើកដំបូលស័ង្កសីផ្ទះប្រជាពលរដ្ឋចំនួន១៧ខ្នងផ្ទះនៅខណ្ឌឫស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖ ដំបូលស័ង្កសីផ្ទះប្រជាពលរដ្ឋចំនួន១៧ខ្នង នៅខណ្ឌឫស្សីកែវ បានរបើកដំបូលស័ង្កសី ខណៈដែលមានភ្លៀងរលឹមលាយខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង ប៉ុន្តែមិនមានបង្កឲ្យមនុស្សរងរបួសនោះទេ ។

ហេតុការណ៍ខ្យល់កន្ត្រាក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១ និង១៥នាទីរសៀល ថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងក្រុម១៥ ភូមិមត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

តាមសម្តីប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្កាក់ បានឲ្យដឹងថា មុនពេលកើតហេតុ ខណៈដែលមានភ្លៀងរលឹមតិច រួមជាមួយនឹងខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង បណ្តាលឲ្យរបើកដំបូលស័ង្កសី ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅជួយធ្វើអន្តរាគមន៍ភ្លាមៗផងដែរ ។

ប្រភពបន្តថា ក្រោយកើតហេតុផ្ទះពលរដ្ឋចំនួន១៧ខ្នងបានរងការខូចខាតបើកដំបូលស័ង្កសី ប៉ុន្តែមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ ៕ អារុណរះ


ចែករំលែក៖