ភ្នំពេញ៖ ជាងអគ្គិសនីម្នាក់ត្រូវសន្តិសុខបម្រើការនៅក្នុងការដ្ឋានបុរីប៉េងហួតបឹងស្នោ ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចពាក់ព័ន្ធករណីលួចខ្សែភ្លើង១ដុំ ច្រកក្នុងកាបូបស្ពាយដើរចេញពីការដ្ឋានសំណង់បុរី មកដល់ច្រកចេញពីបុរី ក៏សន្តិសុខចាប់ខ្លួនតែម្តង កាលពី វេលាម៉ោង៧យប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នៅការដ្ឋានសំណង់បុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ជនសង្ស័យឈ្មោះថាំង ហេង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងអគ្គីសនី ស្នាក់នៅភូមិទួលរកាកោះ សង្កាត់ព្រៃស ខណ្ឌដង្កោ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅល្ងាចថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០១៩ ម៉ោង១៧និង០០នាទី ជនសង្ស័យដែលជាជាងអគ្គីសនីនៅក្នុងការដ្ឋាន សំណង់បុរីប៉េងហួតខាងលើ បានលួចខ្សែភ្លើង ០១ដុំ ច្រកចូលក្នុងកាបូបស្ពាយ ពណ៌ប្រផេះស្ពាយដើរចេញមកក្រៅ ពេលមកដល់ក្លោងទ្វារបុរីប៉េងហួត ក៏ត្រូវបានសន្តិសុខឃាត់ត្រួតពិនិត្យរកឃើញខ្សែភ្លើង ០១ដុំក្នុងកាបូបស្ពាយក៏ឃាត់ខ្លួន រួមនឹងវត្ថុតាងខ្សែភ្លើងប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ សណ្តោស