ភ្នំពេញ៖ ទីតាំងសង្វៀនជល់មាន់ដ៏ធំមួយកន្លែងក្បែររបងសួនការណាឌីយ៉ា ដែលមានម្ចាស់ឈ្មោះ ម៉ាប់ និងអាខេសាន់ បើកលេងយូរឆ្នាំមកហើយ គ្មានអាជ្ញាធរឬសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះទេ ទំនងជាមានខ្សែរស្រឡាយធំហើយមើលទៅ ឬក៏ជាឆ្នាំងបាយរបស់សមត្ថកិច្ច ទើបពួកគាត់មិនហ៊ានចុះបង្ក្រាបបែបនេះ ។
យោងតាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា សង្វៀនជល់មាន់នៅចំណុចតំបន់ស ដែលស្ថិតក្នុងភូមិដំណាក់៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ជាប់នឹងព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ រាជធានីភ្នំពេញ ផ្តើមចេញពីមេសង្វៀនអត់ច្បាប់ឈ្មោះ ម៉ាប់ និងអាខេសាន់ ដែលបានលួចបើកលេងជាយូរណាស់មកហើយ ដោយចងតង់ធ្វើរោងសង្វៀន នៅជាប់ក្បែរត្រពាំងឈូក ក្នុងព្រៃដើមកាស្យានិងដើមត្នោត ក្រោយសួនឧស្សាហកម្មកាណាឌីយ៉ា ហើយបានបើកលេងជារៀងរាល់ថ្ងៃតាំងពីព្រឹកដល់ល្ងាច គ្មានដែលឃើញមានកម្លាំងសមត្ថកិច្ច ណាហ៊ានចុះទៅចាប់ ឬបង្ក្រាបម្តងណាឡើយ ។
បច្ចុប្បន្ននេះសង្វៀនជល់មាន់ នៅចំណុចត្រពាំងឈូក ដើមកាស្យា ក្បែរដើមត្នោត ខាងក្រោយ ជាប់នឹងរបង សួនឧស្សាហកម្ម កាណាឌីយ៉ា ស្ថិតក្នុង ស ង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ចូលតាមផ្លូវឌួងងៀប២ ខាងកើតឆៀងខាងត្បូង វត្តអ ង្គតាម៉ិញ កំពុងតែបើកដំណើរការលេងយ៉ាងទ្រហឹងអើងកងជាយូរណាស់មកហើយ គេមិនដែល ឃើញសមត្ថកិច្ចឬអាជ្ញាធរ មានវិធានការទប់ស្កាត់ និងបង្ក្រាបនោះទេ ។
ជាក់ស្តែងគេឃើញ ក្រុមអ្នកជល់មាន់បា នណាត់ជួបគ្នា យ៉ាងគគ្រឹកគគ្រេង ដោយមាន អ្អ្នកស្ពាយកន្ត្រកមាន់ជល់ ចុះពីលើ រថយន្តនិងម៉ូតូហើយ ចតផ្ញើ នៅម្តុំចិញ្ចើមផ្លូវក្បែរគល់ស្ពាន មាត់លូ និង ផ្ញើ ម៉ូតូនៅកន្លែងលក់បាយ លក់ចាប់ហួ យ ដែលមា ន ម៉ូតូនិងរថយន្តជាច្រើនគ្រឿង រួចដើ រចូលទៅលេ ងនៅសង្វៀនខាងលើនេះ ។
សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ សង្វៀនជល់មាន់ កណ្តា លក្រុងភ្នំពេញ ក្រោយសួនឧ ស្សាហកម្មកាណាឌីយ៉ា គេឃើញនៅតែ មានស កម្មភា ពក្រុមអ្នកញៀនល្បែងស៊ីសងភ្នាល់ជល់ មាន់ បា នមកប្រ មូ លផ្តុំគ្នា យ៉ាងពពាក់ពពូន យកមាន់ម កភ្នាល់លេ ងដាក់លុយម៉ាសេរី ដោយគ្មា ន ការរំខា នពីអាជ្ញា ធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាននោះទេ ជាពិ សេសគេឃើញសមត្ថកិច្ចមួយ ចំនួ នទៅទទួល លាភ សក្ការៈផលប្រយោជន៍ផ្ទា ល់ខ្លួន ទើ បមិន ចាត់ វិធានការបង្ក្រាបសង្វៀនជ ល់មាន់មួ យកន្លែ ងនៅក្រោយសួនកាណាឌីយ៉ានេះ ទា ល់ តែសោះ ។
ពាក់ព័ន្ធនិងបញ្ហានេះដែរ ប្រជាពលរដ្ឋកំពុងងឿងឆ្ងល់រហូតដាក់ការសង្ស័យថា ការមិនបង្ក្រាបមាន៤ចំណុច ទី១-មកពីមិនដឹង ទើបមិនបង្ក្រាប ទី២-មកពីម្ចាស់ទីតាំងល្បែងមានខ្សែធំ ទើបមិនហ៊ានប៉ះ ទី៣-មកពីម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែរួចហើយ ទើបធ្វើមិនដឹង ទី៤- អាចមាន ចេតនាអនុវត្តផ្ទុយពីយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ។
គួររំលឹកថាកន្លងមក លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជានិងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឲ្យមានសកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់ ជាពិសេសគឺករណីចែកចាយនិងជួញដូរគ្រឿងញៀនេះតែម្តង ។
បច្ចុប្បន្ននេះសម្ដេច ក្រឡាហោម ស ខេង ធ្លាប់បានដាក់ បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហាគ្រឿងញៀន ល-ល ។ ព្រោះថា បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសង និងគ្រឿងញៀន ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាពសុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»៕ស តារា