នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងឈានចូលដល់ខួបនៃការវាយប្រហារភេរវកម្ម ទៅលើបជ្ឈមណ្ឌលពាណិជ្ជកម្ម នៅបុរីញូវយ៉ក ដែលជាចំណុចចាប់ផ្តើមនៃសង្គ្រាម ប្រឆាំងភេរវកម្មរបស់អាមេរិក។ ការវាយប្រហារភេរវកម្មនៅពេលនោះសម្លាប់មនុស្សប្រមាណ៣ពាន់នាក់ប៉ុណ្ណោះ ប៉ុន្តែសង្គ្រាមភេរវកម្ម ចាប់ផ្តើមដោយអាមេរិកសម្លាប់មនុស្ស ជាង១សេននាក់ហើយ ។
មនុស្សជាច្រើនបានថ្កោលទោសអាមេរិកថា បើជឿតាមរុស្ស៊ី នោះ នឹងមិនមានការវាយប្រហារកើតឡើងនោះឡើយ ដោយរុស្ស៊ីបានផ្តល់ព័ត៌មានដល់អាមេរិក មុនការវាយប្រហារពីរថ្ងៃ។ នៅពេលនេះក្រុមចារកិច្ច CIA ទម្លាយពីអាថ៌កំបាំង ស្តីពីលោកពូទីន ទូរស័ព្ទទៅលោក ប៊ូល មុនការវាយប្រហារ ថ្ងៃ១១ កញ្ញា នៅបុរីញូវយ៉ក ។
អតីតមន្ត្រីចារកិច្ចអាម៉េរិក CIA បានបញ្ជាក់ថាប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន បាន ទូរស័ព្ទទៅកាន់ប្រធានាធិបតីអាម៉េរិក Bush ប្រាប់អំពីគម្រោងវាយប្រហារពីអាហ្វហ្គានី ស្ថាន ទៅលើទឹកកដីអាម៉េរិក មុនពីរថ្ងៃ ដែលក្រុមភេរវករអាល់កៃដា បើកការវាយ ប្រហារ ទៅលើមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក WTO និង មន្ទីរបញ្ចកោណអាម៉េរិក នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។
សារព័ត៌មាន RT នៅថ្ងៃទី៩ ខែកញ្ញា បានដកស្រង់់សម្ដីអ្នកឯកទេសវិភាគរបស់CIA លោកGeorge Bibi បានបញ្ជាក់ថា « លោកពូទីន បានប្រាប់ លោកប៊ូស មុនពេលវាយ ប្រហារ ភេវកម្ម នៅអាមេរិក ពីរថ្ងៃ។ រុស្ស៊ី បានប្រាប់ថា មានក្រុមភេរវករ រៀបចំគម្រោង អស់រ យៈ ពេលជាយូរណាស់មកហើយ ដោយអ្នកទាំងនោះមកពីប្រទេសអាហ្វហ្គានីស្ថាន»។ លោក បានបញ្ជាក់ទៀតថា រុស្ស៊ីបានផ្តល់ដំណឹងដល់មេដឹកនាំកំពូលអាម៉េរិក (ប្រធានាធិបតី) មិនមែនថ្នាក់ក្រោមឡើយ អំពីការវាយប្រហារទាំងនោះ ប៉ុន្តែអាម៉េរិក មិនព្រមស្តាប់តាម។
ក្នុងពេលជាមួយគ្នានេះដែរ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Condoleezza Rice បានសរសេរ នៅក្នុងកំណត់ហេតុរបស់ខ្លួន ដោយលោកស្រី បានសារភាពថា ពិត ជាបានមើលរំលង (ស្តាប់ចូលត្រចៀកម្ខាងចេញទៅម្ខាង) ពីព័ត៌មាន ដែលរុស្ស៊ី បានផ្តល់ឲ្យអាម៉េរិក។ រុស្ស៊ីបានលើកឡើងពីគ្រោះថ្នាក់ ដោយសារតែក្រុមជ្រុលនិយម ដែល គាំទ្រ ដោយអារ៉ាប៊ីសាអូឌីត។ទាំងCIA និង FBI របស់អាម៉េរិក សុទ្ធតែ ទទួល បាន ព័ត៌មានដូចគ្នា ប៉ុន្តែមិនមានវិធានការទប់ស្កាត់។
នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ក្រុមភេរវករ១៩នាក់ មកពីក្រុមអាល់កៃដា បានប្លន់ យន្តហោះដឹកអ្នកដំណើរ ធុនធំ៤គ្រឿង ហើយបញ្ជាឲ្យយន្តហោះពីរគ្រឿង ហោះទៅបុក អគារភ្លោះរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅបុរីញូវយ៉ក សហរដ្ឋអាម៉េរិក។ រីឯយន្ដហោះមួយគ្រឿងទៀត បានហោះទៅបុកអគារ នៃមន្ទីរបញ្ចកោណ និង មួយគ្រឿង ទៀតបានធ្លាក់ នៅវាលស្រៃ។ ការវាយប្រហារនោះ បានសម្លាប់មនុស្ស ២៩៩៦នាក់ និងជាង ១ម៉ឺននាក់រងរបួស។
ក្រោយមក ក៏ផ្ទុះសង្គ្រាមវាយប្រហារភេរវកម្ម ចាប់ផ្តើមឡើង នៅអាហ្វហ្គានីស្ថាន ក្រោម ការបញ្ជាពីលោកប្រធានាធិបតីអាម៉េរិក ប៊ូស ហើយអាម៉េរិក បានចំណាយ ប្រាក់អស់ ជាង១០០០ ពាន់លានដុល្លារ និង សម្លាប់មនុស្សជាង១សែននាក់ ៕