ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំយ៉ុងឆ្លងផ្លូវប៉ះជាមួយរថយន្តកុងតឺន័របន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជេីង

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តម៉ាកសាំយ៉ុងមួយគ្រឿងបេីកបរឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តកុងតឺន័របេីកមកប៉ះកង់ក្រោយបណ្តាលអោយរថយន្តសាំយ៉ុងជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចអស់២កង់ចំណែករថយន្តក្រឡាប់ផ្ងាជេីង។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី៧ខែកញ្ញា​ឆ្នាំ២០១៩​ នៅចំណុចមុខផ្សារជម្ពូវ័ន្ត​ ផ្លូវជាតិលេខ៤​ សង្កាត់ចោមចៅទី៣​ខណ្ឌពោធិ៍សែនជ័យ​។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកសាំយ៉ុង​ ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ2AF 7335 បេីកបរឆ្លងផ្លូវពីត្បូងទៅជេីងបំណងឆ្ពោះទៅលិចភ្លាមនោះស្រាប់តែមានរថយន្តម៉ាកFUSO ប្រភេទកុងតឺន័រ​ ពណ៍ដីឥដ្ឋ​ ពាក់ស្លាកលេខព្រះសីហនុ​ 3A 1104 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីកេីតទៅលិចហេីយបានប៉ះនិងកង់ក្រោយបណ្តាលអោយរថយន្តសាំយ៉ុងរេទៅប៉ះនិងរបាំងថ្មពុះចែកទ្រូងផ្លូវវៀចអស់២កង់​ ចំណែករថយន្តក្រឡាប់ផ្ងាជេីងតែម្តងសំណាំងមិនបង្កគ្រោះថ្នាក់ដល់មនុស្សនិងបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំងផងដែរ។

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុនិងសម្រួលសចរាចរណ៍ស្ទូចរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖