ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថរាជធានី សហការជាមួយអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បង្ក្រាបហាងចិនម៉ាស្សាបង្កប់សេវាផ្លូវភេទ៤កន្លែង ឃាត់មនុស្ស២៩នាក់

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានចុះបង្ក្រាបហាងចិនចំនួន៤កន្លែង បង្កប់សេវាផ្លូវភេទឃាត់ជនជាតិចិន និងវៀតណាមចំនួន២៩នាក់ ។

ប្រតិបត្តិ​ការណ៍នេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី៨ ខែកញ្ញា​ ឆ្នាំ២០១៩​ នៅចំណុចហាង៤កន្លែងជិតៗគ្នា​ ដែលទីតាំងទី១​ មានយីហោ​ កន្លែងសំរាកកាយ​ ទី២យីហោ​ អេស៊ាងទីស្បាម៉ាស្សា​ ទី៣​ យីហោ​ សំរាកលំហែរម៉ាស្សា​ ទី៤មានយីហោ​ ម៉ាស្សាផ្ទះក្រហម​ ទីតាំងទាំង៤​ នៅផ្លូវលេខ១១៣k ភូមិព្រៃទា​1 សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ ទីតាំងខាងលើជារបស់ជនជាតិចិនជួលបើកហាង​ យីហោខាងលើដោយមានបុគ្គលិកនារីៗជាជនជាតិចិន និងវៀតណាមជាច្រើនដោយសង្ស័យទីតាំងខាងលើបង្កបសេវាផ្លូវភេទ ។

ក្រោយពីទទួលដំណឹងពីប្រជាពលរដ្ឋកម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានសើបអង្កេតរហូតចុះទៅបង្ក្រាបជាកស្តែងតែម្តង ។

ក្នុងប្រតិបត្តិការ​ខាងលើនេះកម្លាំងអាវុធហត្ថឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២៩នាក់ ក្នុងនោះនារីចំនួន១៧នាក់ ជនជាតិចិន១៤នាក់វៀតណាម៣នាក់ និងបុរសជនជាតិចិន១២នាក់ផងដែរ ។

ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងបាននាំខ្លួនទៅទីបញ្ជាការអាវុធហត្ថរាជធានីដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ដោយឡែកទីតាំងទាំង៤ខាងលើត្រូវបានបិទបណ្តោះអាសន្ន ៕ សុខាសែនជ័យ


ចែករំលែក៖