ខេត្តសៀមរាប៖ បុរសម្នាក់ផឹកស្រាស្រវឹងរួចទៅដាក់មងបណ្ដាលឲ្យលង់ទឹកស្លាប់ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៥និង១៥នាទីព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចត្រពាំងខាងត្បូងវត្តពោធិ៍សុវណ្ណរាម (ហៅវត្តចេក្អូវ ) ប្រហែល៥៥ម៉ែត្រ ស្ថិតនៅភូមិរណ្ដាស ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប ។
សមត្ថកិច្ចស្រុកអង្គរជុំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឌឿ ហ៊ុត ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើកោសល្យវិច័យ និងធ្វើកំណត់ហេតុរួច សន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារ លង់ទឹកមែន ដោយពុំមានស្លាកស្នាមអ្វីដល់ពាក់ព័ន្ធនិងអំពើឃាតកម្មទេ រួចបានប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យ តាមប្រពៃណី៕ប៊ុនរិទ្ធី