ខេត្តសៀមរាប៖ ជនដៃដល់ម្នាក់ត្រូវបាននគរបាលចាប់ខ្លួន បានហើយបន្ទាប់ពីបានធ្វើសកម្មភាពយកដំបង ទៅវាយលើក្មួយស្រីដែលកំពុងដេកក្នុងអង្រឹងបណ្ដាលឲ្យស្លាប់ ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅចំណុចភូមិដំដែកលើ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីឃាតកម្មនេះបង្កឡើងដោយឪពុកមា បង្កើតឈ្មោះរុន រ៉ូន ភេទប្រុស អាយុ៥១ឆ្នាំ ទីលំនៅភូមិ ឃុំកើតហេតុខាងលើ (នៅផ្ទះជាមួយជនរងគ្រោះ)គឺជាជនដៃដល់ បានយកដំបង់វាយទៅលើជនរងគ្រោះដែលកំពុងដេកលើអង្រឹងមួយដំបងបណ្ដាលឲ្យ ស្លាប់ពេលយកទៅដល់មន្ទីរពេទ្យ ។ ជនរងគ្រោះ ឈ្មោះលឹម រ៉ាន្នី ភេទស្រី អាយុ៣៨ឆ្នាំ ទីលំនៅភូមិ ឃុំកើតហេតុ(ត្រូវជាក្មួយបង្កើតរបស់ជនដៃដល់) ។
បើតាមសមត្ថកិច្ចបានបញ្ជាក់ថាចំពោះ មូលហេតុ ពុំមានបញ្ហាអ្វីនឹងគ្នាទេ ប៉ុន្តែជនដៃដល់ មានសតិមិនប្រក្រតី ។
លោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនគបាលស្រុក សូទ្រនិគមបានឲ្យដឹងថា រហូតមកដល់ព្រឹកថ្ងៃទី៩ ខែ កញ្ញា ឆ្នាំ២០១៩នេះ ជនខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារហើយ ៕ ប៊ុនរិទ្ធី