ភ្នំពេញ៖ ជនសង្ស័យបាន២នាក់ ត្រូវកម្លាំងនគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជាក់ស្តែង ពាក់ព័ន្ធករណីប៉ុនប៉ងលួចកាច់សោ.កម៉ូតូ កាលពវេលាម៉ោង០០និង៣៥នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ ចំណុចផ្លូវខាងសារិន ក្រុមទី៧ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ។
មន្រ្តីនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា កម្លាំងល្បាតសហប៉ុស្តិ៍បានឃាត់មុខសញ្ញាពីរនាក់ពាក់ព័ន្ធករណីប៉ុនប៉ងលួចកាច់.កម៉ូតូ ;ទី១ឈ្មោះហៀង បញ្ញា ហៅញ៉ាញ់ ហៅតឿ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះជួលផ្លូវជាតិលេខ៥ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន) និងទី២ឈ្មោះគឹម វាសនា ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅផ្ទះជួលផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ខណ្ឌឬស្សីកែវ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។
សម្ភារៈដកហូតរួមមាន៖ ១; ដែកសំប៉ែតកែឆ្នៃសំរាប់កាច់សោករម៉ូតូ ពីរដើម ។ ២; សោខ្សៀលេខ៨មួយដើម ។
៣ម៉ូតូមួយគ្រឿងសំរាប់ជិះធ្វើសកម្មភាព ម៉ាកវីវ៉ា ព៌ណខ្មៅពាក់ស្លាកលេខកំពង់ធំ១D១៤៩០ ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់នេះ ត្រូវបាននាំយកមកប៉ុស្តិ៍ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តទៅតាមនីតិវិធី៕ អារុណរះ