ភ្នំពេញ៖ បុរសម្នាក់បែកក្បាលស្លាប់ ខណៈបើកម៉ូតូតាមដងផ្លូវត្រូវរថយន្តមិនចាំម៉ាកបើកមកពីក្រោយកៀរដួលបោកក្បាលនឹងថ្នល់ ហើយរថយន្តបង្កបើករត់បាត់ស្រមោល។
ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១១និង៤០នាទីយប់ ថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូជាតិលេខ៦ មុខសាលាកសិកម្ម ក្នុងសង្កាតព្រែកលាប ខណ្ឌជ្រោយចង្វា។
សពជនរងគ្រោះមានឈ្មោះ អុល ចន្ថារ អាយុ៣១ឆាំ មុខរបរបើករថយន្តដឹកឥដ្ឋ ស្នាក់នៅកន្លែងធ្វើការនៅក្រោយផ្សាព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល មានស្រុកកំណើតភូមិយោទ ឃុំមេសព្រះចន្ទ័ ស្រុកពារាំង ខេត្តព្រៃវែង។
ប្រភពព័ត៌មាននៅកន្លែងកើតហតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបើកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សង់ស៊េរី២០១៨ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1GW-6505 ធ្វើដំណើរតាមបណ្តោយផ្លូជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុមានរថយន្តមួយគ្រឿងមិនចាំម៉ាកបើកមកពីក្រោយកៀរម៉ូតូជនរងគ្រោះបណ្តាលឲ្យដួលម៉ូតូបោកក្បាលនឹងថ្នល់បែកក្បាលស្លាប់នៅកន្លែងកើត ចំណែករថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោល ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរចុះមកធ្វើកំណត់រួចប្រគល់សពជនរងគ្រោះទៅសាច់ញាតិ យកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ