ព័ត៌មានទាន់ហេតុការណ៍៖

សិក្ខាកាមវគ្គហ្វឹកហ្វឺនការងាររដ្ឋបាល និងឋានលេខា (វគ្គពិសេ ស) ឆ្នាំ ២០១៩ សរុបចំនួនជិត ៣០០ នាក់ អញ្ជើញញទៅធ្វើទស្សនកិច្ចសិក្សានៅវិមាន ឈ្នះ ឈ្នះ

ចែករំលែក៖

ខេត្តកណ្តាល៖ ព្រឹកថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុ រឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ដោយទទួលការអនុញ្ញាតពីនាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សាការពារជាតិ និងជាអគ្គលេខាធិការក្រសួងការពារជាតិ ក្រុមការងារគណៈកម្មការហ្វឹកហ្វឺនអគ្គលេខាធិការដ្ឋាន និងសិក្ខាកាមវគ្គហ្វឹកហ្វឺនការងាររដ្ឋបាល និងឋានលេខា(វគ្គពិសេស)ឆ្នាំ២០១៩ សរុបចំនួនជិត៣០០នាក់ បានអញ្ជើញញទៅធ្វើទស្សនកិច្ចសិក្សានៅវិមានឈ្នះឈ្នះ ឈ្វេងយល់ពីសារៈប្រយោជន៍នៃការកសាងវិមាន និងអត្ថន័យនៃការតស៊ូលះបង់ដ៏ធំធេងមិនអាចគណនាបានរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជានៃយើង ដែលជាអគ្គមគ្គទេសក៏ដ៏ឆ្នើម និងជាបិតាសន្តិភាព និងការបង្រួបបង្រួមជាតិនៅកម្ពុជា ។

ឧត្តមសេនីយ៍ឯក ប៉ែន ផល ពិសិដ្ឋ អគ្គលេខាធិការរងអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកនយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ តាមរយៈឧត្តមសេនីយ៍ឯក ណឹម សុវត្ថិ អគ្គនាយករងអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសបានរៀបចំទទួលគណ:ប្រតិភូក្រុមការងារហ្វឹកហ្វឺន ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពិសេសរៀបចំចាត់ចែងនូវនាយទាហានឆ្នើមៗ ដែលមានទេពកោសល្យក្នុងការផ្តល់បទឧទ្ទេសនាមដ៏ក្បោះក្បាយ និងប៉ិនប្រសព្វសម្រាប់ពន្យល់បង្ហាញដល់ក្រុមគណៈប្រតិភូនេះ និងប្រតិភូដទៃទៀត ដែលអញ្ជើញញមកទស្សនាសិក្សាឈ្វេងយល់ពីរបត់នយោបាយកម្ពុជារយះពេលជាង៤០ឆ្នាំកន្លងមកនេះ ៕សុខដុម


ចែករំលែក៖