ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅមន្ទីរពេទ្យក្រោយពីរូបគេបានយកសាំងចាក់ដុតសម្លាប់ខ្លួនតែមិនបានសម្រេចត្រូវសមត្ថកិច្ចជួយទាន់ ។ ករណីខាងលើនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១នាទីរសៀលថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅម្ដុំស្ពានហង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ភឿក ទូច អាយុ ១៩ មានស្រុកកំណើតនៅភូមិកុមារមាស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុឃើញបុរសខាងលើបានជិះម៉ូតូម៉ាកធូដេពណ៌ត្រួយចែកពាក់ស្លាកលេខភ្នំពេញ 1HB-7 712 បានឈប់នៅម្ដុំស្ពានហុងហើយក៏យកសាំងចូលទៅក្នុងព្រៃកក់មួយដែលនៅក្បែរនោះចាក់លើខ្លួនរួចក៏ដុតឆេះយ៉ាងសន្ធោសន្ធៅ ពេលនោះប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចថាមានករណីភ្លើងឆេះស្មៅ នៅពេលដែលសមត្ថកិច្ចទៅដល់ឃើញជនរងគ្រោះនៅកន្លែងកើតហេតុដោយសារតែជនរងគ្រោះទ្រាំនៅកំដៅមិនបានក៏លោតចូលទឹកទន្លេតែម្ដង ភ្លាមនោះប្រជាពលរដ្ឋនិងសមត្ថកិច្ចបានចុះទៅជួយស្រង់ជនរងគ្រោះឡើងមកលើគោកនិងហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះទៅមន្ទីរពេទ្យកាល់ម៉ែត។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ដោយនៅក្នុងខ្លួនជនរងគ្រោះគឺមានទូរស័ព្ទម៉ាកPOOPសុីម២ចំនួន ១ រួចហើយសមត្ថកិច្ចបានស្រាវជ្រាវទាក់ទងទៅក្រុមគ្រួសារពេលដែលក្រុមគ្រួសារមកដល់មន្ទីរពេទ្យជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយនៅវេលាម៉ោង ១២ ថ្ងៃទី ១២ ខែកញ្ញាឆ្នាំ ២០១៩ រួចក៏សមត្ថកិច្ចធ្វើលិខិតប្រគល់សពឲ្យទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ សរស្មី