ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្រោយពីបានធ្វើសកម្មភាពលួចកាត់សោរកម៉ូតូតែត្រូវបានកំលាំងល្បាតរបស់ប៉ុស្តិ៍នគរបាលរដ្ធបាលមិត្តភាពឃាត់ខ្លួនបានជាក់ស្តែង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៤និង៣០នាទីរសៀល នៅចំណុចមុខអតីតក្រសួងសុខាភិបាលផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាពខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ជនល្មើសមានឈ្មោះ កែវ ទី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដក៏ ទីលំនៅគ្មាន ។
ប្រភពពត័មានពីសមត្ថកិច្ចដដែលបានបន្តប្រាប់អោយដឹងទៀតថា មុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ជនសង្ស័យបានដើរចះុឡើង ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿងបានសម្រេចហើយ ខណៈពេលនោះ ត្រូវបានប្រពលរដ្នឃើញទាន់ភ្លាមៗនោះក៏ត្រូវបានកំលាំងល្បាតរបស់ប៉ុស្តិ៍នគរបាលរដ្ធបាលមិត្តភាពឃាត់ខ្លួនបានជាក់ស្តែងតែមង្ត។
ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យយកមកសាកសួរជនសង្ស័យបានសារភាពថា នៅឆ្នាំ២០១៦បានលួចម៉ូតូនៅហាងលក់កុំព្យូទរ័ផ្លូវកម្ពុជាក្រោមត្រូវបានប៉ុស្តិ៍នគរបាលរដ្ធបាលមិត្តភាពឃាត់ខ្លួនបញ្ជូនទៅតុលាការមង្តហើយទើបតែ ចេញមកវិញតាមចំលើយសារភាពលួចជាច្រើនដង។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិប៉ុស្តិ៍មិត្តភាពនាំយក សាកសួរ និងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។
ចំណែកម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ុស្តិ៍មិត្តភាព ប្រគល់អោយទៅវិញផងដែរ៕ សរស្មី