ព័ត៌មានទាន់ហេតុការណ៍៖

២នាក់ប្តី ប្រពន្ធស្លាប់នៅនឹងកន្លែង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូសណ្តោងរ៉ឺម៉ក

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ស្រ្តី និងបុរស ជាប្តីប្រពន្ធនឹងគ្នា បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីត្រូវរថយន្ត និងម៉ូតូបុកពេញមួយទំហឹងពីក្រោយ ។

ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០ លេខ​២១ ស្ថិតក្នុងភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង  ។

ជនរងគ្រោះដែលស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បុរសជាប្តីឈ្មោះគង់ សេន  អាយុ៦០ឆ្នាំ  ជាអ្នកបើកម៉ូតូសណ្តោងរឺម៉ក មានទីលំនៅរាជធានីភ្នំពេញ និងស្នាក់នៅបណ្តោះអាសន្ននៅភូមិ ឃុំកើតហេតុខាងលើ រីឯស្រ្តីជាប្រពន្ធឈ្មោះសួង សារ៉េត អាយុ៥៧ឆ្នាំ  រស់នៅភូមិចាន់ត្រក ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះ បានបើកម៉ូតូសណ្តោងរឺម៉កឌុបប្រពន្ធតាមបណ្តោយផ្លូវជាតិលេខ៥៣ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកមកបុកពីក្រោយពីក្រោយពេញមួយទំហឹងតែម្តង ។

ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានបន្ថែមល្បឿន រត់គេចបាត់ស្រមោលតែម្តង ៕ ចន្ថា


ចែករំលែក៖