ភ្នំពេញ៖ មុខសញ្ញាចែកចាយនិងជួញដូរថ្នាំញៀន២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ព្រែកប្រាចាប់ខ្លួនកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ម៉ោង២០និង៤០នាទី នៅក្នុងខ្ទមចាំដីឡូត៍គ្មានលេខ១កន្លែង ក្នុងភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដកហូតបានថ្នាំញៀន២៥កញ្ចប់ និងសម្ភារមួយចំនួនទៀត ។
ជនសង្ស័យទី ១-ឈ្មោះព្រឿង ចំណាប់ ភេទប្រុស អាយុ២៥ ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ទី២-ឈ្មោះលី មួយហ៊ាង ភេទស្រី អាយុ៣០ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ជនសង្សយ័ទាំង២នាក់ ស្នាក់នៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចប៉ុស្តិ៍បានអោយដឹងថា បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍សមត្ថកិច្ចប៉ុស្តិ៍ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌបានបើកការស៉ើបអង្កេតទើបឈានដល់កំណត់មុខសញ្ញាបាន និងបើកប្រតិបត្តិការបង្ក្រាមុខសញ្ញាបាន២នាក់រួមជាមួយវត្ថុតាងថ្នាំញៀនជាច្រើនកញ្ចប់ ។
ក្រោយចាប់ខ្លួន ជនសង្ស័យទាំង២នាក់ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ សណ្តោស