ខេត្តប៉ៃលិន៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការខេត្តប៉ៃលិន ចុះអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួន ជនសង្ស័យម្នាក់ពាក់ព័ន្ធពីបទហិង្សាដោយចេតនា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១២និង៣០នាទី ។
ប្រភពពីនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានឲ្យដឹងថា បានដឹកនាំកម្លាំងក្រោមឪវាទ ចុះអនុវត្តដីកាបង្គប់ឲ្យនាំខ្លួនជនសង្ស័យ ដែលប្រព្រឹត្តអំពើហិង្សាកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ កន្លងទៅ នៅភូមិអូរសួស្តី សង្កាត់អូរតាវៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ការឃាត់ខ្លួននេះ តាមអំណាចដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៥៤ត.ព្រ ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ចេញដោយចៅក្រមស៊ើបសួរសាលាដំបូងខេត្ត ប៉ៃលិន លោកលី មេង ។
សមត្ថកិច្ចបាននាំខ្លនជនសង្ស័យឈ្មោះ ហួត សន ភេទប្រុស អាយុ៦៦ឆ្នាំ សព្វថ្ងៃរស់នៅភូមិអូរសួស្តី សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ជនសង្ស័យត្រូវបានកម្លាំងជំនាញនាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន អនុវត្តតាមច្បាប់ ៕ ស សារ៉េត