ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចប្រទះឃើញរថយន្ដចោរយកមកប្លុងចោលក្នុងផ្សារ សំអាងរីករាយ ស្រុកសន្ទុក ហើយប្រគល់ជូន ម្ចាស់ដើមវិញ

ចែករំលែក៖

ខេត្តកំពង់ធំ៖ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំបឹងល្វាស្រុកសន្ទុកបានឲ្យដឹងថា កម្លាំងបានចុះស្រាវជ្រាវរកឃើញរថយន្ត០១គ្រឿងម៉ាកTOYOTA FORTUNER ពណ៌ខ្មៅ ស៊េរីឆ្នាំ 2008 ពាក់ស្លាកលេខ ភ្នំពេញ 2M- 0243 ត្រូវបានជនសង្ស័យយកមកប្លុងចោលក្នុងផ្សារ សំអាងរីករាយ កាលពីវេលាម៉ោង17,00នាទី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅភូមិសង្រ្គោះ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តនេះត្រូវបានម្ចាស់រថយន្តឈ្មោះសុខ ម៉ូនីតា ភេទប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែរ មុខរបរ នគរបាលជាតិ រស់នៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានចោលួចកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ហើយសង្ស័យថា រថយន្តនេះ ត្រូវបានគេលួចយកមកខេត្តកំពង់ធំ ទើបមកដាក់ពាក្យបណ្តឹងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ ដើម្បីសហការជួយស្វែងរក ។

បច្ចុប្បន្នរថយន្ដត្រូវបានកម្លាំងសមត្ថកិច្ចប្រគល់ជូនម្ចាស់ដើមវិញ ហើយដោយម្ចាស់រថយន្ដទៅទទួលយកដល់កន្លែងផ្លុកចោលក្នុងផ្សារ ៕ ប៊ុនរិទ្ធី


ចែករំលែក៖