ព័ត៌មានទាន់ហេតុការណ៍៖

ពិធីផ្ទេរតំណែងប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ កាលពីរសៀលថ្ងៃអង្គារ​ ១២កេីត​ ខែភទ្របទ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី​ ១០​ ខែកញ្ញា​ ឆ្នាំ២០១៩​ រដ្ឋបាលខណ្ឌសែនសុខមានរៀបចំពិធីប្រកាសផ្ទេរតំណែងប្រធានការិយាល័យ​រៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងភូមិបាលខណ្ឌសែនសុខ ក្រោមអធិបតីភាព​ លោក​ សារិន​ វណ្ណា​ ប្រធានមន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងភូមិបាល​រាជធានីភ្នំពេញ​ លោក​ស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌ​សែនសុខ និងលោក​ សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ​ តំណាងលោក ម៉ូវ ម៉ានិត អភិបាល​ខណ្ឌ និងមានការអញ្ជើញចូលរួមពីលោក-លោកស្រីសមាជិកក្រុមប្រឹក្សាខណ្ឌ មន្រ្តីរាជការមន្ទីរ ការិយាល័យពាក់ព័ន្ធ សង្កាត់ ភូមិសរុបប្រមាណ ៣០០នាក់ ។

ពិធីផ្ទេរភារកិច្ចនេះ ត្រូវបានប្រកាសតែងតាំងលោក ប៉ោយ ប៉ូលី ជាប្រធានរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌសែនសុខ ជំនួសលោក ពៅ ណារិទ្ធ ដែលត្រូវបានផ្ទេរទៅបម្រើការងារនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ និងផ្ទេរលោក ថន វណ្ណារ៉ា អនុប្រធានការិ.ដនដ ភូមិបាលខណ្ឌទួលគោក មកជាអនុប្រធាន ដនស ភូមិបាលខណ្ឌសែនសុខ ៕ ច័ន្ទលីស្សា


ចែករំលែក៖