ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះហាងចិន សាច់អាំង ប៊ីប៊ីឃ្យូ ក្បែរផ្សារទំនើបអ៊ីអន១ ទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងទាំងព្រឹកព្រលឹម ខណៈដែលភោជនីយដ្ឋានចិនមួយកន្លែងយីហោ”សាច់អាំង ប៊ីប៊ីឃ្យូ”ក្បែរផ្សារទំនើប អ៊ីអន១ ត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅជួយធ្វើអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗផងដែរ ។

ករណីគ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៥៥នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភោជនីយដ្ឋានចិនមួយកន្លែងយីហោ”សាច់អាំង ប៊ីប៊ីឃ្យូ”ក្បែរផ្សារទំនើប អ៊ីអន១ ខាងត្បូងស្ពានហង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

តាមប្រភពព័ត៍មានពីមន្រ្តីជំនាញការិយាល័យពន្លត់អគ្គិភ័យរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីអគ្គីភ័យខាងលើនេះ សន្និដ្ឋានថាសង្ស័យបណ្ដោលមកពីផ្ទុះសេខ្សែភ្លើង បង្កជាអណ្ដោតភ្លើងឆាបឆេះតែម្តង ។ ភ្លាមនោះកម្លាំងបានទទួលព័ត៍មានពីមន្រ្តីមូលដ្ឋានទំនាក់ទំនង ដើម្បីសុំអន្តរាគមន៍ហើយសមត្ថកិច្ចជំនាញបានចេញរថ​យន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង ជាក់ស្តែងបានបាញ់អស់ចំនួន២០គ្រឿងទើបលត់ទាំងស្រុង នៅវេលាម៉ោង៧ព្រឹកថ្ងៃដដែល ។

មន្រ្តីដដែលបន្ត​ថា ក្នុងហេតុការណ៍នោះមិនបង្កឲ្យឆេះរាលដាល់ខ្លាំងនោះទេ គ្រាន់តែខូចខាតសម្ភារៈក្នុងហាងមួយចំនួន និង​មិន​បណ្ដាល​ឲ្យ​មនុស្ស​រង​របួស​នោះទេ ៕ស រស្មី


ចែករំលែក៖