ព័ត៌មានទាន់ហេតុការណ៍៖

សាកសពមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតទឹកទន្លេបាសាក់នៅស្រុកកោះធំ

ចែករំលែក៖

ខេត្តកណ្ដាល៖ សាកសពសពបុរសមិនស្គាល់អត្តសញ្ញណម្នាក់ ត្រូវបានគេប្រទះឃើញអណ្តែតទឹកទន្លេបាសាក់ ក្នុងសភាពស្អុយរលួយ បង្កការភ្ញាក់ផ្អើលឡើងវេលាម៉ោង ១១និង០០នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិពោធិបាន ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល។

មន្ត្រីនគរបាលផ្នែកកោសល្យវិច្ច័យស្រុកកោះធំបានឲ្យដឹងថា សាកសពជនរងគ្រោះពុំស្គាល់អត្តសញ្ញាណ មានសភាពស្អុយរលួយ ភេទប្រុស  អាយុប្រហែលចន្លោះពី២៥ ទៅ៣០ ឆ្នាំ សប្បុរស កំពស់ ១,៦៧ម៉ែត្រ កាត់សក់ខ្លី ។

ប្រភពដដែលបន្តថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១១ព្រឹក មានប្រជាពលរដ្ឋបានប្រទះឃើញសាកសពជនរងគ្រោះអណ្ដែតលើដងទន្លេបាសាក់ នៅចំណុចភូមិពោធិបាន ភ្លាមនោះក៏រាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលពោធិបាន ដើម្បីធ្វើការពិនិត្យ ។

បន្ទាប់ពីសមត្ថកិច្ចប៉ុស្តិ៍ទទួលបានព័ត៌មានខាងលើពីប្រជាពលរដ្ឋ ភ្លាមនោះ ក៏រាយការណ៍បន្តទៅសមត្ថកិច្ចជំនាញស្រុកដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ,លោកគ្រូពេទ្យ ផ្នែកជំនាញ រួចធ្វេីការពិនិត្យសាកសពឃេីញថាៈ សាកសព មានសភាពហេីមស្អុយ ពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅ ខាងមុខមានរូបក្បាលខ្លា ពណ៌មាស មានអក្សរDETROIT និងមានលេខ 1901 ស្លៀកខោខូវប៊យ ជេីងវែងពណ៌ប្រផេះ មានខ្សែក្រវ៉ាត់ពណ៌ខ្មៅ ក្បាលខ្សែក្រវ៉ាត់ដែក ពណ៌មាស ពាក់ស្បែកជេីងបាតា ពណ៌ស មានអក្សរ adidas ខោលីអូរក្រឡាឆ្នូត មានអក្សរនៅចង្កេះខោ MICKYFAIRY នៅក្នុងហោប៉ៅខោសាកសព មានទូរស័ព្ទដៃ០១គ្រឿង ម៉ាកអាយហ្វូន ពណ៌ខៀវ និងដែកកេះហ្គាសជ័រចំនួន០១ នៅលើសាកសពពុំមានស្លាកស្នាម អ្វីគួរអោយកត់សម្គាល់ឡេីយ  ។ បន្ទាប់ពីពិនិត្យរួច កម្លាំងជំនាញបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹក ។  ចំណែកសាកសព ត្រូវបានប្រគល់ជូនលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិបាន នឹងលោកមេប៉ុស្តិ៍កោះធំ(ក ) ដេីម្បីបញ្ចុះនៅភូមិពោធិទន្លេ ៕ ស្អាងជ័យ


ចែករំលែក៖