ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកបាណន់ សហការបង្រ្កាបករណីនេសាទខុសច្បាប់ក្នុងមូលដ្ឋាន

ចែករំលែក៖

ខេត្តបាត់ដំបង៖ កាលពីថ្ងៃសុក្រ ១៥ កេីត ខែភទ្របទ ឆ្នាំកុរឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០ ១៩ វេលាម៉ោង៧ និង៣០ នាទី អនុវត្តតាមមតិដឹកនាំរបស់ លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ប៉ាន់ វណ្ណនី អធិ ការនគរ បាលស្រុកបាណន់ បានចាត់តាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាម សហការជាមួយ សហគម៍នេសាទអាជ្ញាធរមូលដ្ឋានឃុំ ព្រមទាំងកម្លាំងប្រជាការពារភូមិតាង៉ែនឃុំតាគ្រាមធ្វេីការបង្រ្កាបករណីនេសាទដោយប្រេីប្រាស់ឧបករណ៍ខុសច្បាប់នៅក្នុងអាងកំពីងពួយស្ថិតនៅក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។

ជាលទ្ធផលបានដកហូតស្បៃមុងដែលជនល្មេីសលួចដាក់ពង្រាយនៅក្នុងអាងកំពីងពូយ ដេីម្បីចាប់ត្រីបានចំនួន១៥៧ស្បៃស្មើនិង៣, ៩២៥ម៉ែត្រនិងអំភ្លីឆក់ត្រីដែលលាក់ទុកក្នុងអាងចំនូន០៣គ្រឿង ។ សំម្ភារ:ទាំងនេះត្រូវបានដុត កំទេចចោលនៅទីនោះតែម្តង៕ ស សារឿន


ចែករំលែក៖