ខេត្តកំពង់ធំ៖ យុវជនម្នាក់លង់ទឹកបណ្តាលអោយស្លាប់ខ្លួនឯង ហេតុការណ៍នេះបានកើតឡើងកាលពីវេលា១៩និង៣០នាទីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃស្រុក ១៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ នៅតំបន់ អូរអណ្តែង ក្នុងភូមិសាស្ត្រឃុំតាំងក្រសៅ ស្រុកប្រសាទសំបូរខេត្តកំពង់ធំ ។
សមត្ថកិច្ចបានអោយដឹងថា សពឈ្មោះ អាត កវី ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិសូរីយា ឃុំ តាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
តាមការបំភ្លឺ ឈ្មោះ ណាង ធារិទ្ធ ភេទប្រុស អាយុ ២០ឆ្នាំ (ត្រូវជាបងថ្លៃ) បានប្រាប់ថា កាលពីវេលាម៉ោងប្រហែល១៩និង៣០នាទី ខ្ញុំបាទជាមួយ ឈ្មោះ លន លឹម ភេទប្រុស អាយុ ២២ឆ្នាំ និងឈ្មោះ អាត កវី ភេទប្រុស អាយុ២១ឆ្នាំ បានផឹកស្រាទាំងអស់គ្នារូចនាំគ្នាអុំទូកទៅដាក់មងនៅតំបន់ខាងលើ រូចហើយនាំគ្នាអុំទូកត្រឡប់មកផ្ទះ ស្រាប់តែខ្យល់បក់ធ្វើអោយលិចទូកពេលនោះខ្ញុំបាទបានខំស្ដារទូក ចំណែកអ្នកទាំង២បានហែលទឹកទៅឆ្ងាយពីខ្ញុំខណះខ្យល់ ខ្លាងខ្ញុំបាទស្ដារទូកមិនបានស្រាប់តែលឺ សំឡេង ឈ្មោះ អាត កវី ស្រែកអោយជួយ ភ្លាមនោះខ្ញុំបានហែលទៅជួយ ពេលជួយហែលបានប្រហែល១០ម៉ែត្រហត់ខ្លាំងពេកក៏បានទុកជនរងគ្រោះចោល ហើយខំហែលមកដីគោកវិញ ពេលនោះ ឈ្មោះ លន លឹម បានទៅហៅបងប្អូនអោយមកជួយរកជនរងគ្រោះតែរកមិនឃើញលុះដល់វេលាម៉ោងប្រហែល១៣និង១៤នាទីថ្ងៃទី ១៣ខែកញ្ញា ឆ្នាំ២០១៩ ទើបរកឃើញសាកសព។
សមត្ថកិច្ចបានអោយដឹងថាក្រោយទទួលព័ត៌មានភ្លាមកម្លាំងជំនាញនគរបាលស្រុក និងនគរបាលប៉ុស្ដិ៍តាំងក្រសៅ ចុះដល់កន្លែងកើតហេតុ និងពិនិត្យសាកសព៖ សាកសពមានឈាមហូរចេញពីរន្ធច្រមុះលាយជាមួយលំអងដីនិងពោះហើមតឹង ឆ្លងការតាមការស្រាវជ្រាវ ពិនិត្យវិភាគកន្លែងកើតហេតុ អាចឲ្យយើង សន្និដ្ឋានបានថាជនរងគ្រោះ ស្លាប់ដោយសារលង់ទឹកខ្លួនឯង មិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយ ។ សាកសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ប៊ុនរិទ្ធី