ភ្នំពេញ៖ មានករណីអគ្គិភ័យបានឆេះផ្ទះមួយខ្នងនៅវេលាម៉ោង១០៖៤៥នាទី ថ្ងៃទី១៤ ខែកញ្ញា នេះ ដែលជាសិប្បកម្មធ្វើបាយក្តាំង នៅក្នុងភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ដែលមានម្ចាស់អាជីវកម្មឈ្មោះ សួន ឌួង ។
អាជ្ញាធរខណ្ឌច្បារអំពៅ បញ្ជាក់ថា ដោយមានការអន្តរាគមន៍ទាន់ពេលវេលាពីសំណាក់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ អគ្គិភ័យនេះមិនបណ្តាលអោយរាលដាលដាលដល់ផ្ទះផ្សេងទៀតទេ ៕ ចេស្តា