ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ែកសឺដេសបើកបុកក្បាលនាគពុះចែកទ្រូងផ្លូវរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ របាំងថ្មពុះចែកទ្រូងផ្លូវនៅលើដងផ្លូវម៉ៅសេទុងបង្កគ្រោះថ្នាក់ជាញឹកញាប់ដោយសាររបាំងថ្មតាមបណ្តោយផ្លូវនេះពុំមានចំណាំងផ្លាត ។

ជាក់ស្តែងនៅវេលាម៉ោង៨យប់ ថ្ងៃទី១៥ ខែកញ្ញា​ ឆ្នាំ២០១៩​ នៅចំណុចផ្លូវលេខ១៩៣ កែងផ្លូវម៉ៅសេទុង​ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១​ ខណ្ឌបឹងកេងកង​ មានរថយន្តមួយគ្រឿង ម៉ាកម៉ែកសឺដេស បានបើកបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតមួយកង់ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខទៅលែងរួច ។

តាមសម្តីប្រជាពលរដ្ឋបានបង្ហើបថា​ មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាកម៉ែកសឺដេស​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 2C 6212 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ​ បានជ្រុលចង្កូតទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យដួលមួយកង់ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខទៅមុខលែងរួច ។

បើកតាមការបញ្ញាក់ពីម្ចាស់រថយន្តបានឲ្យដឹងថា​ ដោយសារតែទីតាំងខាងលើមានស្ថានភាពងងឹត និងគ្មានចំណាំងផ្លាតទើបគាត់មើលមិនឃើញ និងជ្រុលបុកតែម្តង ។

សូមបញ្ជាក់ថា​ ទីតាំងខាងលើតែងតែបង្កគ្រោះថ្នាក់ជាញឹកញាប់ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងទំនាក់ទំនងទៅជំនាញមកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖