ព័ត៌មានទាន់ហេតុការណ៍៖

យុវជនឈាមរាវចិត្តឆេវឆាវម្នាក់ខឹងឪពុកម្ដាយស្ដីបន្ទោស គិតខ្លីលួចចងកសម្លាប់ខ្លួនបានសម្រេច

ចែករំលែក៖

ខេត្តកំពង់ធំ៖ យុវជនម្នាក់ខឹងឪពុកម្ដាយស្ដីបន្ទោសលួចទៅធ្វើអត្តឃាត (ចងក)ស្លាប់ខ្លួនឯងបានសម្រេច! ដឹងហេតុការណ៍នៅវេលាម៉ោង៧ និង១០នាទីព្រឹក ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ២០១៩នៅភូមិទំនប់ ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ជាង ចាន់ភេទប្រុស អាយុ21ឆ្នាំ នៅភូមិទំនប់ ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

តាមការបំភ្លឺរបស់ ឈ្មោះ ជាង ជីន អាយុ ៤៥ឆ្នាំ (ត្រូវជាឪពុកបង្កើត) បានប្រាប់ថា៖ នៅថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ៧ទៅ ៨ព្រឹកកូនប្រុសគាត់បាន បបូលមិត្តភ័ក្រ្ត ២ទៅ៣នាក់ជាអ្នកភូមិជាមួយផឹកស្រានៅក្រោមផ្ទះរបស់គាត់ ពេលនោះគាត់បានហាមកុំឱយ ផឹកច្រើនពេកជួយធ្វើការងារម៉ែ ឪផងកុំគិតតែផឹកស្រា កូនគាត់មិននិយាយតបតអ្វីឡើយ លុះថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១៣ និង២០នាទី កូនគាត់ បានចាប់សត្វទា១ក្បាលយកទៅធ្វើម្ហូបស៊ីតែមិនដឹងនៅផ្ទះអ្នកណាទេ លុះដល់ម៉ោងប្រហែ ល១៧ និង១២នាទី ឃើញកូនខ្ញុំបានជិះម៉ូតូមកតែម្នាក់ឯងដោយ ស្ថានភាពស្រវឹងស្រាខ្លាំង បានសុំទា១ក្បាលទៀត តែប្រពន្ធគាត់ និងគាត់ មិនឲ្យហើយក៏ស្ដីបន្ទោសជាច្រើនម៉ាត់ហើយកូនគាត់ បាននិយាយថា ម៉ែពុកចាំធ្វើបុណ្យខ្ញុំផង វាបានជិះម៉ូតូទៅបាត់ មិនដឹងទៅណា ដល់ម៉ោងប្រហែល ២០ និង៣០នាទី គាត់បានជិះម៉ូតូតាមរកដល់វត្តទំនប់ ឃុំស្រើងតែរកមិនឃើញក៏មកដេកវិញព្រឹកឡើងបាននាំកូន និងប្រពន្ធគាត់តាមរកម្តងទៀត ក៏បានឃើញកូនចងកស្លាប់នៅ និងតំបន់អូរក្បាលទន្សោងខាងត្បូងឈៀងខាងលិចភូមិទំនប់ ឃុំស្រើងចម្ងាយ១គីឡូម៉ែត្រក្នុងដីចម្ការខ្លួនឯង ហើយក៏បានហៅបងប្អូនមកជួយយកសពដល់ផ្ទះតែម្ដង ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលព័ត៌មាន កម្លាំងជំនាញនគរបាលស្រុក និងនគរបាលប៉ុស្តិ៍ស្រើង និងគ្រូពេទ្យបានចុះដល់កន្លែងកើតហេតុ និងពិនិត្យសាកសពនៅ និងផ្ទះ៖ សាកសពមានស្នាមជាំខ្មៅនៅម្ដុំក មានទំហំ 25សង្ទីម៉ែត្រក្រៅពីស្លាកស្នាមខាងលើយើងពិនិត្យពុំឃើញមានអ្វីគួរឲ្យកត់សំគាល់ឡើយទើបសន្និដ្ឋានបានថា៖ជនរងគ្រោះស្លាប់ដោយសារធ្វើអត្តឃាតចងកខ្លួនឯង ដោយមិនពាក់ព័ន្ធបទល្មើសព្រហ្ម ទណ្ឌណាមួយឡើយ ក្រោយមកបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖