ភ្នំពេញ ៖ ជនសង្ស័យម្នាក់មានបំណងមិនល្អបានឡើងសំងំលើដំបូលផ្ទះប្រជាពលរដ្ឋប៉ុនប៉ងលួចយកទ្រព្យសម្បត្តិតែត្រូវប្រជាពរដ្ឋឃើញនាំគ្នាពទ្ធ័ចាប់បានវាយឡើងទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវលំត្រង់ ចំណុចជិតសាលាបឋមសិក្សាទួលសង្កែ ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនសង្ស័យម្នាក់បានឡើងលើដំបូលផ្ទះប្រជាពលរដ្ឋ ដោយសង្ស័យប៉ុនប៉ងចូលលួចទ្រព្យសម្បត្តិ ខណៈម្ចាស់ផ្ទះចាក់សោរមិននៅ ធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅក្បែរនោះឃើញ នាំគ្នាពទ្ធ័ចាប់ ដោយអ្នកខ្លះកាន់ដំបង ខ្លះទៀតកាន់ដុំថ្មបានស្រែកឲ្យចុះធ្វើអោយជនសង្ស័យភ័យករត់តាមដំបូលផ្ទះមកខាងក្រោយរួចបានលោតចុះរត់ តែត្រូវប្រជាពរដ្ឋដេញចាប់បានវាយឡើងបែកក្បាលឈាមហូរស្រោចខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។
ក្រោយកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលសង្កែ១ ដើម្បីសាកសួរនិងកសាង សំណុំរឿងចាត់ការតាមផ្លូវច្បាប់៕ ធឿនព្រែកជ័យ