ព័ត៌មានទាន់ហេតុការណ៍៖

ជីវិត​មនុស្ស​នៅលេីដៃអ្នក​ កុំបេីកបរលេងសេីច​ ស្លាប់មួយរបួសធ្ងន់ស្រាល៦នាក់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖​ យ៉ាងតិចកម្មករម្នាក់បានស្លាប់នៅនឹងកន្លែងកេីតហេតុ​និងជនរងគ្រោះ៦នាក់​ទៀតរបួសធ្ងន់ស្រាលដោយសារក្រឡាប់រថយន្តមួយគ្រឿងនៅ​ ចំណុចស្ថិតនៅភូមិមេមង ឃុំមេមង ស្រុកមេមត់ កាល​ពី​វេលាម៉ោង១៥និង២០ នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។

ប្រភពព័ត៌មាន​អោយដឹងថា​ នៅមុនម៉ោងកេីតហេតុ​ មានរថយន្ត​មួយគ្រឿង​ដឹកកម្មករចំនួន៧នាក់​ លុះបេីកមកដល់ចុះណុចផ្លូវអភិវឌ្ឍន៍ក្រាលកៅស៊ូ ត្រង់ចំណុចមុខដី​ ស្រែ​របស់ឈ្មោះអុី តារា ស្ថិតនៅភូមិមេមង ឃុំមេមង ស្រុកមេមត់ បានជួបគ្រោះថ្នាក់​ ចរាចរណ៍រថយន្តធ្លាក់ផ្លូវក្រឡាប់ ។

ប្រភពព័ត៌មាន​បន្តថា​ រថយន្ត​គ្រោះថ្នាក់​ចរាចរណ៍ម៉ាកហីុយ៉ាន់ដាយ(HYUNDAI) ពណ៌លឿន គ្មានស្លាកលេខ បេីកបរដោយឈ្មោះ យូ ប៊ុនណា ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ រស់នៅភូមិថ្មីលេី ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ (គ្មានរបួស) ។

នគរបាល​អោយដឹងថា​ អ្នកស្លាប់និងរបួសទាំង៧នាក់ដែលជាកម្មករលេីកកំណាត់អុសកៅស៊ូមាន​៖

១-ឈ្មោះជា គាង ភេទស្រី អាយុ២៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឡ ឃុំក្រែក ស្រុកពញាក្រែក (ស្លាប់នៅនឹងកន្លែងកេីតហេតុ)។

២-ឈ្មោះសុី ឡានី ភេទស្រី អាយុ០៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ/ឃុំជាមួយគ្នា(របួសស្រាល) (ត្រូវជាកូនបង្កេីតសព)

៣-ឈ្មោះសុខ យ៉ាត ភេទស្រី អាយុ៥៥ឆ្មាំ ជាតិខ្មែរ រស់នៅភូមិ/ឃុំជាមួយគ្នា(របួសស្រាល)(ត្រូវជាម្ដាយបង្កេីតសព)។

៤-ឈ្មោះតឿ អ៊ាន ភេទស្រី អាយុ៣៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ/ឃុំជាមួយគ្នា(របួសធ្ងន់)។

៥-ឈ្មោះ រី ធា ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ/ឃុំជាមួយ គ្នា(របួសធ្ងន់)។

៦-ឈ្មោះយ៉ាត ភេទស្រី អាយុ៣៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ/ឃុំជាមួយគ្នា(របួសស្រាល)។

៧-ឈ្មោះថា គ្រៀម ភេទស្រី អាយុ២២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិថ្នល់កែង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក (របួសស្រាល)។

ចំពោះ​មូលហេតុ​ដែលបណ្ដាល​អោយកេីតមានគ្រោះ​ថ្នាក់ចរា​រណ៍រហូតមានមនុស្ស​ ស្លាប់​និងរបួស​ ត្រូវ​បាន​សមត្ថកិច្ច​វាយ​តម្លៃ​ថា​ អ្នកបេីកបរក្នុងស្ថានភាពស្រវឹង​ ហើយ​បាន​ប្រេីប្រាស់ល្បឿនយ៉ាងលឿនទៀតផង លុះបេីកបរដល់ចំណុចផ្លូវកោងបានវ៉េចង្កូតធ្លាក់​ ទៅជាយផ្លូវខាងលិចបណ្ដាលអោយក្រឡាប់តែម្ដង។

នគរបាល​អោយដឹងទៀតថា​ សពត្រូវបានជំនាញនគរបាលចរាចរណ៍ប្រគល់ជូនក្រុមគ្រួសារ ដេីម្បីយកទៅធ្វេីបុណ្យតាមប្រពៃណី។​ ចំពោះអ្នករបួសត្រូវបាននគរបាល​ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក​ ស្រុកមេមត់។ ដោយឡែក​វត្ថុតាងរថយន្តចំនួន ០១គ្រឿង ជំនាញនគរបាលចរាចរណ៍កំពុងតែរៀបចំស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ។

បច្ចុប្បន្ននគរបាលជំនាញបានឃាត់ខ្លួនអ្នកបេីកបររថយន្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី​ ៕​ វណ្ណៈ


ចែករំលែក៖