ស្ទឹងត្រែង: ឈើធ្នុងមួយរម៉កក្នុងបន្ទប់ជួលមួយកន្លែង រួមនឹងម៉ូតូពីរគ្រឿងដែលជាមធ្យោបាយ បម្រើឲ្យការដឹកជញ្ចូនបទល្មើស នឹងឃាត់ខ្លួនមនុស្សម្នាក់យកទៅសួរនាំផងដែរ ដោយមានការសម្របសម្រួល ពីរលោកគឹម ហុងសាន្ត ព្រះរាជអាជ្ញារង អមសាលាតំបូងខេត្ត ហេតុការណ៍នេះធ្វើឡើងនៅវេលា ម៉ោង១០,៥៥នាទីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង អតីត:(KTV) ឋិតក្នុងភូមិរាជានុកោល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។
តាមការបញ្ចាក់ពីរលោកឌួង វិចិត្ត មេបញ្ចាការរងកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា:ក្នុងការចុះបង្ក្រាបបទល្មើស រួមនឹងម៉ូតូពីរគ្រឿងម៉ាកWAVE អត់អាវពណ៍ក្រខ្មៅ១គ្រឿង ពណ៍ក្រហម១គ្រឿង ដែលជាមធ្យោបាយបំរើការឲ្យបទល្មើស នឹងឃាត់ខ្លួនបុស្សម្នាក់ឈ្មោះមូល ប៉ាង រស់នៅក្នុងបន្ទប់ជួលខាងលើ យកមកសួរនាំ ពាក់ព័ន្ធករណីបទល្មើសខាងលើ មានស្រុកកំណើតឃុំមេម៉ង ស្រុកមេម៉ុត ខេត្តត្បូងឃ្មុំ។
លោកបន្តថា ក្នុងការបង្ក្រាបបទល្មើសខាងលើនេះ ក្រោមការចង្អល់បង្ហាញពីរនាយឧត្តមសេនិយ៍ សៅ សុខា មេបញ្ចាការរងកងខេមរ:ភូមិ្ទ នឹងមេបញ្ចាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងជាប្រធានគណ:កម្មការទប់ស្កាត់នឹងបង្ក្រាបធនធានធម្មជាតិ នឹងមេបញ្ចាការខេត្តបញ្ចាផ្ទាល់ ឲ្យលោកដឹកនាំកម្លាំងចម្រុះ មានរដ្ឋបាលព្រៃឈើខេត្ត នគបាលប្រឆំាងបទល្មើសសេដ្ឋកិច្ចខេត្ត ទើបឈានដល់ឆែកឆេនឹងរឹបអូសឈើធ្នុងចំនួន៩៣ដុំ។
លោកបញ្ចាក់ថា: ឈើ៩៣ដុំប្រគល់ឲ្យរដ្ឋបាល់ព្រៃឈើខេត្ត មនុស្សយកទៅសួរនាំពាក់ព័ន្ធបទល្មើសនេះ ឯម៉ូតូពីរគ្រឿងលោកនឹងសុំកោលការថ្នាក់លើដើម្បីដុតកម្ទិចចោលនៅពេលក្រោយ៕ មាស សុផាត