ព័ត៌មានទាន់ហេតុការណ៍៖

សិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារអនុក្រិតស្ដីពីការគ្រប់គ្រងប្រព័ន្ធលូ និងប្រពន្ធ័ប្រព្រឹត្តកម្មទឹកកខ្វក់ និងការបណ្ដុះបណ្ដាលមន្ត្រីនៃការិយាល័យច្រកចេញចូលតែមួយ ក្រុង ស្រុក ទៅលើមុខងារដែលបានធ្វើប្រតិភូកម្ម

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក សួនរចនា រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការគណះកម្មការដឹកនាំកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញចូលរួមជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារអនុក្រិតស្ដីពីការគ្រប់គ្រងប្រពន្ធលូ និងប្រពន្ធ័ប្រព្រឹត្តកម្មទឹកកខ្វក់ និងការបណ្ដុញបណ្ដាលមន្ត្រីនៃការិយាល័យច្រកចេញចូលតែមួយក្រុងស្រុកទៅលើមុខងារដែលបានធ្វើប្រតិភូកម្មរយះពេល២ថ្ងៃនាព្រឹកថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៩នៅសាលប្រជុំវៃគោក្រុងស្វាយរៀង ។

ក្នុងឪកាសនោះលោកស្រីឯក សុវណ្ណភារះអភិបាលរងតំណាងអភិបាលខេត្តស្វាយរៀងបានមានប្រសាសន៏ថាក្នុងនាមអាជ្ញាធរខេត្តមន្ត្រីរាជការប្រជាពលរដ្ឋខេត្តស្វាយរៀងទាំងមូលមានកិត្តិយសដែលខាងក្រសួងសាធារណះការ និងដឹកជញ្ជូនសម្រេចជ្រើសរើសយកខេត្តស្វាយរៀងរៀបចំសិក្ខាសាលាដោយប្រមូលផ្ដុំរាជធានីខេត្តចំនួន៦មានដូចជាខេត្តស្វាយរៀងតាកែវកណ្ដាលបាត់ដំបងព្រៃវែង និងរាជធានីភ្នំពេញ ។

លោកស្រីបន្តថារាជរដ្ឋាភិបាលអណត្តិទី៦ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងបុិនប្រសព្វរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានជំរុញការងារកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការដែលជាស្នូលនៃកំណែទំរង់អភិបាលកិច្ចល្អក្នុងគោលបំណងអនុវត្តការងារអោយានប្រសិទ្ធភាពគុណភាពគណនេយ្យភាព និងតម្លាភាពផងដែរ ។

លោក សួនរចនា រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការគណះកម្មការដឹកនាំកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានសម្ដែងការកោតសសើរដោយស្មោះចំពោះលេខាធិការដ្ឋានគ.ជ.អ.ប លេខាធិការដ្ឋាននៃគណះកម្មការដឹកនាំកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការនៃក្រសួងសាធារណការ និងដឹកជញ្ជូននាយកដ្ឋានគោលនយោបាយនៃអគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀងដែលបានខិតខំសហការសម្របសម្រួលរៀបចំសិក្ខាសាលានេះឡើងស្របតាមផែនការដែលបានគ្រោងទុក ។

លោកបន្តថារដ្ឋបាលក្រុងស្រុកខណ្ឌជារដ្ឋបាលផ្ដល់សេវាដែលស្ថិតនៅកៀកជិតប្រជាពលរដ្ឋដូច្នេះរដ្ឋបាលក្រុងស្រុកខណ្ឌត្រូវពង្រឹង និងបង្កើនសមត្ថភាពការងារបន្ថែមទៀតដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋអោយកាន់់តែល្អប្រសើរ និងត្រៀមខ្លួនទទួលមុខងារ និងធនធានដែលរដ្ឋបាលថ្នាក់ជាតិផ្ទេរអោយជាបន្តបន្ទាប់ ។

ហើយប្រធានបទដែល និងត្រូវលើកយកមកផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលនាថ្ងៃនេះគឺជាសមិទ្ធផលថ្មីមួយទៀតដែលកើតចេញពីកុច្ចខិតខំប្រឹងប្រែងរួមគ្នារវាងគណះកម្មការដឹកនាំកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការនៃក្រសួងសាធារណការ និងដឹកជញ្ជូនដោយមានកិច្ចសហការពីគ.ជ.អ.ប និងមន្ត្រីជំនាញក្រសួងមហាផ្ទៃរដ្ឋបាលថ្នាក់ក្រោមជាតិមន្ទីសាធារណះការ និងដឹកជញ្ជូនរាជធានីខេត្តក៏ដូចជាអ្នកពាក់ពន្ធ័ទាំងអស់ដែលបានខិតខំយកអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតី និងពេលវេលាដើម្បីជំរុញ និងបង្កើនប្រសិទ្ធភាពគុណភាពការផ្ដល់សេវា និងការអភិវឌ្ឍន៏មូលដ្ឋាន ។

ឯកឧត្តមបន្ថែមថាទន្ទឹម និងនេះអង្គសិក្ខាសាលា និងមានការធ្វើបទបង្ហាញដោយក្រុមការងារបច្ចេកទេសផ្ទេរមុខងារនៃក្រសួងសាធារណះការនឹងដឹកជញ្ជូនស្ដីពីទការផ្សព្វផ្សាយខ្លឹមសារអនុក្រិតស្ដីពី ១.ការគ្រប់គ្រងប្រពន្ធ័លូ និងប្រពន្ធ័ប្រព្រឹត្តកម្មទឹកកខ្វក់ ២.ប្រពន្ធ័ចុះបញ្ជីទោចក្រយានយន្តត្រីចក្រយានយន្តនឹងរឺម៉កសណ្ដោង ៣.ប្រពន្ធ័សុវត្ថិភាពដរចម្លង និង៤.ការពិភាកស្សាសំណួរចម្លើយផងដែរ ។

លោកបន្តថាមុននឹងបញ្ចប់ក្នុងនាមលោកស៊ុនចាន់ថុលទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនសម្ដែងនូវជំនឿយ៉ាងមុតមាំលើការចូលរួមផ្ដល់យោបល់ដ៏មានតម្លៃរបស់លោកលោកស្រីសមាជិកសមាជិការហើយសិក្ខាសាលានេះ និងទទួលបានលទ្ធផលជាផ្លែផ្កាតាមគោលដៅដែលបានគ្រោងទុកផងដែរ ៕ យឹម សុថាន

 


ចែករំលែក៖