ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង9.00នាទី យប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០១៩ ខណៈពួកគាត់ធ្វើដំណើរកំសាន្តតាមបណ្តោយឆ្នេរអូរឈើទាលត្រង់ចំណុច អតីតដីអារីស្តុន ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង. ខេត្តព្រះសីហនុ បានប្រទះឃើញសាកសពត្រីផ្សោតសមុទ្រ (ដូហ្វីន) មួយក្បាល ទម្ងន់ប្រហែលជិត២០០គីឡូក្រាម ។
ប្រភពបញ្ជាក់ថា បានឃើញសត្វត្រីនេះងាប់អណ្តែតទឹកមកទើរនៅឆ្នេរខាងលើ ដោយមិនទាន់ដឹងអំពីមូលហេតុនៅឡើយ ។
បន្ទាប់ពីប្រជាពលរដ្ឋបានឃើញ ក៏បានរាយការណ៍ជូនសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធដើម្បីចាត់ចែងទៅតាមនីតិវិធី ៕ ឆ្លាម សមុទ្រ