ខេត្តសៀមរាប ៖ គ្រាន់តែបើកឡានសាចទឹកដាក់គ្នារហូតកើតជាហិង្សា វាយប្រតាយប្រតប់គ្នាឡើងផ្អើលគេឯងពេញដងផ្លូវ រហូតភាគីវាយ ចាញ់គេបានប្តឹងទៅសមត្ថកិច្ចឲ្យឃាត់ខ្លួនជនបង្ក និងទាមទារសំណង១ម៉ឺនដុល្លារ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងកាលពីរសៀលថ្ងៃទី១៥ ខែកញ្ញាឆ្នាំ ២០១៩នេះថា មានករណីហឹង្សាមួយបានកើតឡើងដោយគ្រាន់តែបើកឡានសាចទឹកដាក់គ្នារវាងរថយន្ត២គ្រឿងហើយត្រូវបាននគរបាលប៉ុស្តិ៍ ស្លក្រាមឃាត់ឡានជនបង្ក ឯឡានជនរងគ្រោះត្រូវបានបើកដឹកជនរងគ្រោះទៅពេទ្យ ។
ជនសង្ស័យ ឈ្មោះ ពេជ្រ ពន្និកា ភេទប្រុស អាយុ៣៨ ឆ្នាំ ទីលំនៅ ភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ពាក់ព័ន្ធករណីហិង្សាដោយចេតនា ។ ចំណែកជនរងគ្រោះឈ្មោះ ហេង វ៉ិត ។
សមត្ថកិច្ចបានឲ្យដឹងថាតាមដំណើររឿងនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩វេលា ម៉ោង១០និង៣០នាទីព្រឹកនៅចំណុចខាងត្បូងភ្លើងស្តុបចុងកៅស៊ូ ៣០០ ម៉ែត្រជនសង្ស័យបានជិះឡានជែងធ្វើឲ្យសាចទឹកដីក្រហម ប្រឡាក់ ឈ្មោះ ហេងវ៉ិត និង ប្រពន្ធ ដែលកំពុងជិះក្នុងឡានក្រោយមក ឈ្មោះ ហេងវ៉ិត បានបើកឡានតាមដល់ចំណុចភ្លើងស្តុប លោកតាណឺយ ភូមិ ដកពោធិ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ ខណៈម៉ោង ១១ និង ០០ នាទី ឈ្មោះ ពេជ្រ ពន្និកាកំពុងជាប់ស្តុប ស្រាប់តែឈ្មោះ ហេង វ៉ិត ភេទប្រុស អាយុ៤០ឆ្នាំ បានចុះពីលើឡានហើយដើរទៅ គោះទ្វារឡានរបស់ជនសង្ស័យបន្ទាប់មក ជនសង្ស័យ ចេញពីឡានហើយក៏ ទាស់សំដីគ្នារឿង ជនសង្ស័យជិះឡានខ្ទាតភក់ប្រឡាក់ឈ្មោះ ហេង វ៉ិត និង ប្រពន្ធព្រមទាំងឡាន ក្រោយមកក៏វាយតបគ្នាទៅវិញទៅមកហើយក៏មានគេចូលទៅជួយបំបែក ។ បន្ទាប់មកឈ្មោះ ហេង វ៉ិត របួសត្រង់ ភ្នែកខាងស្តាំ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនបានប្រវាយប្រតប់គ្នាទៅវិញទៅមកជាមួយឈ្មោះ ហេង វ៉ិតពិតប្រាកដមែន ។
រឿងនេះ ត្រូវបានពលរដ្នដែលឃើញហេតុការណ៍ហួសចិត្ត ព្រោះមិនគួរ ខឹងរហូតកើតជាអំពើហិង្សានោះទេករណីនេះយើងអាចគ្រាន់តែស្តីឲ្យ នឹងព្រមានខ្លះៗទៅបានហើយ ព្រោះរដូវនេះជារដូវវស្សាតែងតែមានការ ប៉ះគ្នាខ្លះៗចឹងហើយកុំប្រកាន់ច្រើនពេក ព្រោះជាកូនខ្មែរដូចគ្នាតើ ។
ប្រភពបន្តថា ក្រោយពេលកើតហេតុឈ្មោះ ហេង វ៉ិត អះអាងថាមានខ្សែធំនោះបានឲ្យ ប៉ូលិសឃាត់ខ្លួនភាគីកឲ្យខានតែបាន ។ តែចុងក្រោយសមត្ថកិច្ចបាន ពិគ្រោះយោបល់គ្នាទៅក៏បានសម្រេចដកហូតឡានហាយឡែនដឺ របស់ឈ្មោះ ពេជ្រ ពន្និកា ទុកបណ្តោះអាសន្ន ដើម្បីដោះស្រាយគ្នាតែមិនឃាត់ខ្លួននោះទេ ដោយនិយាយថា ខ្លួនគ្មានខ្សែនឹងគេទេ ហើយការបើកឡាន នោះគាត់មិនដឹងថា សាចដាក់ភាគីខនោះទេ បើដឹងក៏គាត់ឈប់នឹងសុំទោសដែរ ។ ចឹងហើយគាត់ស្នើឲ្យសមត្ថកិច្ចជួយដោះស្រាយឲ្យគាត់ផង រឿងនេះ គាត់គ្មានចេតនានោះទេ ៕ ប៊ុនរិទ្ធី