ព័ត៌មានទាន់ហេតុការណ៍៖

ចោរគាស់សោទ្វារផ្ទះប្រជាពលរដ្ឋនៅសង្កាត់បឹងទំពុន២ លួចយកម៉ូតូបានសម្រេច ម្ចាស់អំពាវនាវឲ្យសមត្ថកិច្ច និងអ្នកឃើញម៉ូតូខ្លួន ជួយឃាត់ទុក

ចែករំលែក៖

ភ្នំពេញ ៖  យុវតីម្នាក់ បានចតម៉ូតូមួយគ្រឿង ម៉ាកហុងដាបីត  (Honda Beat) ទុកចោលមុខផ្ទះ រាល់យប់ដូចសព្វដង ស្រាប់តែនៅវេលា​ជិតភ្លឺ ត្រូវបាន​ចោរធ្វើសកម្មភាពគាស់សោទ្វាររបងផ្ទះ កាច់ក.ជិះចេញទៅបាត់ ដោយសុវត្ថិភាព ។

ក្នុងករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង១៥នាទីទៀបភ្លឺឈានចូលថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅចំណុចផ្ទះល្វែង ជិតវត្តតំបូកខ្ពស់  ផ្លូវ៣៤BT ភូមិក្បាលទំនប់ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ  រាជធានីភ្នំពេញ។​

បើតាមសម្ដីយុវតីជាម្ចាស់ម៉ូតូ បានរៀបរាប់ប្រាប់ថា  ម៉ូតូដែលចោរលួចយកទៅបាត់នោះ ម៉ាកហុងដាបីត  (Honda Beat 019) ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ  1HP-3130។ ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង នៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងទំពន់ ទី២ ដើម្បីអោយសមត្ថកិច្ចជួយស្រាវជ្រាវតាមចាប់ជនសង្ស័យឲ្យ​ផង តែដូចជាពុំមានសង្ឃឹមសោះឡើយ។

ជាមួយគ្នានោះ ជនរងគ្រោះ បានធ្វើការអំពាវនាវ ប្រសិនជាបងប្អូនណាបានឃើញម៉ូតូដូចភិនភាគខាងលើ  សូមជួយទាក់ទងមកលេខទូរស័ព្ទ 087817923 / 015717087  ឬជួយប្រាប់សមត្ថកិច្ចណាក៏បាន ដែលនៅជិតអស់លោកអ្នក ព្រោះអ្នកបើកបរមិនមែនជាម្ចាស់ម៉ូតូទេ៕ ភារ៉ា ដង្កោ


ចែករំលែក៖