ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តី២នាក់ដែលលួចលុយបរទេសត្រូវសមត្ថកិច្ចចាប់បាន​ ត្រូវលោក ឯក ប៉ូលីហ្វីល ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញដោះលែងភ្លែត​ 

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តី២នាក់ដែលលួចលុយបរទេសកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ម៉ោង២និង៣០នាទីត្រូវកម្លាំងផ្នែកយុត្តិធម៍នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបញ្ជូនជនសង្ស័យចំនួន០២នាក់ ពីបទ៖ លួច(លុយចំនួន៦០០ដុល្លា) របស់ជនបរទេស នៅក្នុងហាងយីហោម៉ាស្សាខ្មែរ ដែលមានទីតាំងផ្ទះលេខ69Eo ផ្លូវលេខ១៥៤ ភូមិទី៨ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានសាលាដំបូងចេញដីកាសម្រេចដាក់ជនត្រូវចោទអោយស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ(នៅក្រៅឃុំអោយវិលត្រឡប់ទៅផ្ទះវិញ)ដីកា លេខ៧២២៧និងលេខ៧២២៩ ចុះថ្ងៃទី១៧.០៩.២០១៩ ដោយលោក ឯក ប៉ូលីហ្វីល ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យទី១.ឈ្មោះ ហេង សុខឡេង អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកហាងម៉ាស្សាខ្មែរ មានទីលំនៅផ្ទះលេខ69Eo ផ្លូវលេខ១៥៤ ភូមិទី៨ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានផ្ទៃពោះ៧ខែ។

២-ឈ្មោះ នឿន ស្រីលាង  អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមើលការខុសត្រូវហាងម៉ាស្សា ស្នាក់នៅក្នុងហាងម៉ាស្សាផ្ទះលេខ៦៩Eo ផ្លូវលេខ១៥៤ ភូមិទី៨ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។​

ប្រជាពលរដ្ឋបានលើកឡើងរិះគន់ថា ថ្នាក់ក្រោមខំប្រឹងធ្វើការតាមស៊ើបចាប់បានជនសង្ស័យទាំងភ្លៀងដើម្បីយកមកអនុវត្តន៍តាមនីតិវិធី តែបែរជាបញ្ជូនជនសង្ស័យដែលដៃរហ័សលួចលុយជនបរទេសទៅកាន់តុលាការ សង្ឃឹមថាធ្វើតាមផ្លូវច្បាប់ ស្រាប់តែតុលាការក្រុងភ្នំពេញដោះលែងបាត់។

ត្រង់ចំនុចនេះ ពលរដ្ឋបន្ថែមថា ឃើញជនបរទេសគេកោតសរសើរថ្លែងអំណរគុណសមត្ថកិច្ច ដែលខំប្រឹងប្រែងធ្វើការរហូតចាប់ខ្លួនបានជនសង្ស័យ តែលទ្ធផលចុងក្រោយ ត្រូវលោកចៅក្រមតុលការក្រុងភ្នំពេញយើង ដោះលែងបាត់តែម្តង ។

មហាជននិយាយថា អ្នកតាមខំប្រឹងចាប់មិនងាយស្រួល ដូចលោកតុលាការដោះលែងនោះទេ សូមជួយពិចារណាផងអោយតែរបៀបនេះទៀត ចោរប្រាកដជាបានចិត្តជាមិនខាន៕ ជ្រោយពេជ្រ


ចែករំលែក៖