ព័ត៌មានទាន់ហេតុការណ៍៖

ពិព័រណ៌អាគារ សំណង់ មេកានិច និងអគ្គិសនី ខ្នាតអន្តរជាតិលើកទី៩ បើករយៈពេល៣ថ្ងៃនៅកោះពេជ្រ

ចែករំលែក៖

ភ្នំពេញ ៖ ពិព័រណ៍ Cambuild 19 ដែលជាពិព័រណ៌អាគារ សំណង់ មេកានិច និងអគ្គិសនីធំជាងគេបំផុតក្នុងប្រទេសកម្ពុជាខ្នាតអន្តរជាតិលើកទី៩ បានត្រលប់មកសារជាថ្មីម្តងទៀតនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រចាប់ពីថ្ងៃទី១៨ដល់២០ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានការចូលរួមពីសំណាក់ លោក លាង មុនីរិទ្ធ រដ្ឋលេខាធិការ តំណាង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នឹងមានវត្តមានក្រុមហ៊ុនដាក់តាំងពិព័រណ៍ និងស្លាកសញ្ញាជាង៥០០ តំណាង២៣ប្រទេស លាតសន្ធឹងលើផ្ទៃដី10,000 ម៉ែត្រការ៉េ។

លោក អេនឌ្រូ ប្រធានក្រុមហ៊ុន AMB Tarsus Events Group និងជាអ្នកក្រុមហ៊ុនរៀបចំពិព័រណ៍នេះឡើង បានថ្លែងអោយដឹងថា ពិព័រណ៌នេះជាកន្លែងដ៏ល្អសំរាប់អ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ស្ថាបត្យករ អ្នករចនាតុបតែង អ្នកម៉ៅការ វិស្វករ និងអ្នកលក់រាយដើម្បីស្វែងរកសម្ភារៈសំណង់ ឧបករណ៏សាងសង់ ការផ្គត់ផ្គង់គ្រឿងអគ្គិសនី និងថាមពល ប្រព័ន្ធសុវត្ថិភាព និងអគ្គិភ័យ ផលិតផលផ្នែកម៉ាស៊ីនត្រជាក់ និងការផ្គត់ផ្គង់ផ្នែកការបន្សុទ្ធទឹក។ CAMBUILD 19នឹងផ្តោតសំខាន់ទៅគំនិតច្នៃប្រឌិតថ្មីមីៗ និងសុវត្ថិភាពនៃអាគារដែលនឹងអភិវឌ្ឍន៏ប្រសិទ្ធភាព និងគុណភាពនៃសំណង់អាគារ។ អ្នកទិញជាង១៥០០០នាក់ត្រូវបានរំពឹងទុកថានឹងចូលរួមពិព័រណ៌ដែលពួកគាត់នឹងបានឃើញផលិតផលរាប់ពាន់ បច្ចេកវិទ្យាថ្មី ក៏ដូចជាការសម្ពោធន៍ផលិតផលថ្មី។

លោក អេនឌ្រូ បន្ថែមថា ពិព័រណ៍ CAMBUILD 2019ជាពិព័រណ៍ធំមួយដែលនឹងក្តោបរួមពិព័រណ៌ដែលពាក់ព័ន្ធរួមមានពិព័រណ៌ CAMWATER 19 ពិព័រណ៏ CAMENERGY 19 ពិព័រណ៍ CIVAR 19 និងCAMSECURITY FIREអាគារសម្ភារៈផ្គត់ផ្គង់ប្រភេទអំពូលភ្លើងទំនើប បច្ចេកវិទ្យាចាប់ពីសម្ភារៈតុបតែងលម្អ សំណង់និង ប្រព័ន្ធសុវត្ថិភាព រហូតដល់ប្រព័ន្ធកំដៅខ្យល់និងម៉ាស៊ីនត្រជាក់ និងបន្សទ្ធទឹកដែលថ្មីបំផុត ទឹកពិព័រណ៌ពាណិជ្ជកម្ម ការពារអគ្គិសនីមជាវេទិការដ៏ល្អបំផុតដើម្បីស្វែងរកការផ្គត់ផ្គង់និងបច្ចេកវិទ្យានិងគំនិតថ្មី និងទទួលបានព័ត៌មាន ទិញផលិតផលក្នុងតម្លៃទាបជាងទីផ្សារថ្មី។

សូមបញ្ជាក់ថា អ្នកទស្សនាពិព័រណ៏ CAMBUILD 19 អាចចូលរួមសិក្ខាសាលាដោយឥតគិតថ្លៃជាច្រើនទាក់ទងនឹងគំនិតច្នៃប្រឌិតថ្មី ចំណេះដឹង ផ្នែកបន្សុទ្ធកម្មទឹកសុវត្ថិភាព ម៉ាស៊ីនត្រជាក់ និងសម្ភារៈសំណង់ថ្មីៗ។ សិក្ខាសាលាបច្ចេកទេសទាំងអស់នេះនឹងត្រូវបានធ្វើបទបង្ហាញដោយអ្នកជំនាញនិងផ្តល់ជូនចំនេះដឹងយ៉ាងទូលំទូលាយសំរាប់អ្នកដែលពាក់ព័ន្ធនៅក្នុងវិស័យសំណង់។ ក្នុងចំនោមគំនិតច្នៃប្រឌិតថ្មីៗដែលនឹងបង្ហាញជូនរួមមានបច្ចេកវិទ្យាវីដេអូ ផលិតផលអាលុយមីញ៉ូម (aluminium composite materials) អាស័យដ្ឋានសាធារណៈ (public address) និងប្រព័ន្ធបន្លឺអគ្គិភ័យ ប្រភេទភ្លើងដែលមិនប៉ះពាល់សុខភាពមនុស្ស (human_centric lighting) និងទូទឹកកកជំនាន់ថ្មីប្រភេទR32 និងផលិតផលជាច្រើនទៀត៕ស តារា


ចែករំលែក៖