ព័ត៌មានទាន់ហេតុការណ៍៖

រដូវបុណ្យភ្ជុំបិណ្ឌចូលមកដល់ មន្រ្តីកាំកុងត្រូល រកឃើញទំនិញខូចគុណភាពមួយចំនួន និងហួសកាលបរិច្ឆេទប្រើប្រាស់ ក្នុងស្លាដកដែលដាក់តាំងលក់នៅក្នុងផ្សារវាលយន្ត

ចែករំលែក៖

ខេត្តស្វាយរៀង៖ រដូវបុណ្យភ្ជុំបិណ្ឌចូលមកដល់មន្រ្តីកាំកុងត្រូល រកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ក្នុងស្លាដកដែលដាក់តាំងលក់នៅក្នុងផ្សារនេះវាលយន្តកាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

សមត្ថកិច្ចជំនាញកាំកង់ត្រូលបានឲ្យដឹងថា ក្រោយធ្វើការពិនិត្យមុខទំនិញចំនួន ២៦គំរូ និងស្លាដក១៥កញ្ចប់ ក្នុងផ្សារវាលយន្តនេះ បានរកឃើញទំនិញខូចគុណភាពក្នុងស្លាដកមួយចំនួន ចំណែកអ្នកលក់ ក៏បានយល់ព្រមបញ្ឈប់ការដាក់លក់ទំនិញដែល ខូចគុណភាព ហួសការបរិច្ឆេទប្រើប្រាស់ ព្រោះពួកគេទាំងអស់គ្នា បានយល់ដឹងនូវផលប៉ះពាល់ដល់ សុខភាពរបស់ពលរដ្ឋ។

មន្ត្រីដដែលបានអំពាវនាវដល់ពលរដ្ឋ មុននឹងទិញស្លាដក និងទំនិញផ្សេងៗ ត្រូវពិនិត្យមើលការលបរិច្ឆេទឲ្យបានច្បាស់លាស់ ព្រោះកាលណាទិញទំនិញខូច គុណភាពយកទៅប្រគេនដល់ព្រះសង្ឃ និងបរិភោគខ្លួងឯងបណ្តាលឲ្យខូចសុខភាព បង្កជារាករូស ក្អួតចង្អោរផ្សេងៗ ដែលនាំឲ្យខាតបង់វេលា និងថវិកាផងដែរ។

ការចុះពិនិត្យមុខទំនិញនៅថ្ងៃនេះ ក្នុងគោលបំណងធានាបានសុវត្ថិភាពម្ហូបអាហារ ព្រោះវាមានសារសំខាន់ ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ។ ការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបងនៃភាពរស់រាននៃជីវិតរបស់មនុស្ស ៕ យឹម សុថាន


ចែករំលែក៖