ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក យូ-សេរីវុឌ្ឍ នាយរងសេនាធិការចម្រុះ កងយោធពលខេមរភូមិ ន្ទ (ខ.ភ.ម)តំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង (ខ.ភ.ម) និងជាមេបញ្ជាការ បញ្ជាការដ្ឋាន កងទ័ពជើងគោក បានសំដែងការសាទរ ចំពោះលទ្ធផលដ៏ធំធេង ដែលជំនាញ ការពារដែនអាកាស ប្រកាសបិទវគ្គហ្វឹកហ្វឺន បំប៉នជំនាញ កាំភ្លើងការពារអាកាស ជាជំនាញសំខាន់មួយរបស់(ខ.ភ .ម)ដែល សម្រេចបាននាថ្ងៃនេះស្តែងជាលទ្ធផល គួរជាទីមោទនៈ ។
ឧត្តមសេនីយ៍ឯក យូ-សេរីវុឌ្ឍ ថ្លែងដូច្នេះក្នុងពិធីបិទវគ្គហ្វឹកហ្វឺន បំប៉នជំនាញកាំភ្លើងការពារអាកាសកាលពីថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៩ មានទីតាំងក្នុងមូលដ្ឋានការពារអាកាស ស្ថិតក្នុងភូមិព្រៃទា១ សង្គាត់ចោមចៅ៣ ខ័ណ្ឌពោ ធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរង កងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋាន ការពារដែនអាកាស កងទ័ពជើងគោក សំដែងការស្វាគមន៍ និងរាយការណ៍ជូនអង្គ ពិធីពីលទ្ធផលហ្វឹកហ្វឺសម្រាប់វគ្គបំប៉នដែលមានកម្មសិក្សាការីចំនួន ៥៥ នាក់ សិក្សាជាក់ស្តែងរយះពេលសិក្សា៦១ថ្ងៃជាលទ្ធ ផលទទួលនិទ្ទេសល្អ ៣៤ នាក់ ស្មើនិង៦១,៨០ភាគរយ និទ្ទេ សល្អបង្គួរ ១៦ នាក់ស្មើនិង ២៩,២០ ភាគរយ និទ្ទេសមធ្យម ៥ នាក់ស្មើនិង ៩ ភាគរយ សរុប ៥៥ នាក់ស្មើនិង ១០០ ភាគរយលទ្ធ ផលហ្វឹកហ្វឺទទួលបានល្អប្រសើរ។ ក្នុងនោះជំនាញការពារដែន អាកាស ជាជំនាញសំខាន់បំផុតនៅក្នុង(ខ.ភ.ម)ដោយមិនអាចខ្វះបាន ។
គណៈអធិបតី បានលើកឡើងពីនយោ បាយបោកបា្រ ស់របស់ក្រុមក្បត់ជាតិទណ្ឋិត សម រង្សី ដែលញុះញង់ បង្កើតបដិវត្តពណ៌ ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ ករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា។ ការបោះឆ្នោតក្នុងលក្ខណៈលទ្ធិប្រជាធិប តេយ្យ សេរីពហុបក្សអណត្តិទី ៦ឆ្នាំ ២០១៨ នេះគណបក្ស ប្រ ជាជនកម្ពុជា ទទួលជោគជ័យ ១០០ ភាគរយ កំពុងមានការអភិវឌ្ឍន៍ នៅទូទាំងប្រទេសក្នងនោះដែល GDP រយះពេលជា ង ១០ ឆ្នាំកន្លងមកស្ថិតក្នុងអត្រាជាង ៧ ភាគរយក្នុងមួយឆ្នាំ បញ្ជាក់ថាកម្ពុជា កំពុងដើរលើផ្លូវត្រូវ និងមានការរីកចម្រើន គួរជាទីមោទនៈ។
ក្នុងឱកាសនោះដែរ អង្គពិធីក៏បានបំពាក់ឋានន្តរសក្តិ ជូននាយ ទាហាន ថ្នាក់អនុសេនីយ៍ បំពាក់មេដាយ និងជូនលិខិតថ្លែអំ ណរគុណជូនសប្បុ រសជន និងចែកជូនអំណោយ ជូនដល់គ្រួ សារកងទ័ពជួបការលំបាកចំនួន ៣៥ គ្រួសារ ព្រមទាំងទស្ស នាការសំដែង រូបភាព ១ កងអនុសេនាធំ កម្ទេចគោលដៅផ្ទៃអាកាសផងដែរ ៕ សុខដុម