ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ ដាក់ផែនការបន្ថែម ជុំវិញ ការរៀបចំសណ្តាប់ធ្នាប់ និងកិច្ចការពារសន្តិ សុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ចែករំលែក៖

ភ្នំពេញ៖  អាជ្ញាធររាជធានីភ្នំពេញ ​បានដាក់ផែនការបន្ថែមជុំវិ​ញ​ការរៀ​បចំសណ្តាប់ធ្នាប់និងកិច្ច​កា​រពារស​ន្តិសុខ សុវត្ថិភាព ជូនប្រជា​ពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ​ ​គឺការ​ទប់ស្កាត់ឲ្យបាននូវបទល្មើសផ្សេងក្នុងឱកា​ស​បុណ្យ​នេះ ដើម្បីបង្កភាពកក់ក្តៅជូនបងប្អូ​ន​ប្រជា​ពលរ​ដ្ឋ ធ្វើដំណើរទៅវត្តអារាមនា​នា និងទៅ​ស្រុកកំ​ណើត​។

ការដាក់ចេញវិធានការបន្ថែម​នេះ​ធ្វើឡើ​ង កាលពីព្រឹកថ្ងៃពុធ០៤រោចខែបទ្របទ ឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃ​ទី​១៨ កញ្ញា ២០១៩ នៅសាលារាជធានីភ្នំ​ពេ​ញ ក្នុងកិច្ចប្រជុំគណៈបញ្ជាកា​រ​ឯកភា​ពរា​ជធា​នីភ្នំពេញ ដឹកនាំ​ដោ​យលោក​ ឃួង ស្រេង អភិបា​ល​រាជធា​នីភ្នំពេ​ញ និងជាប្រធានគណៈបញ្ជា ការ​ឯ​កភាព​រាជ​ធានី​ភ្នំពេញ ដោយមានការចូលរួមពី​ស្ន​ងកា​រនគរបាលរាជធា​នីភ្នំពេញ មេបញ្ជាការកងរាជអាវុធ​ហ​ត្ថរាជ​ធា​នី អាជ្ញាធរខណ្ឌទាំង១៤​ និងមន្ទីរពាក់ព័​ន្ធមួ​យចំនួ​នទៀ​ត។

លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះបាន​មានប្រ​សាស​ន៍លើ​កឡើងថា កិច្ចប្រជុំគណៈបញ្ជាការឯកភា​ព​រាជ​ធានីភ្នំ​ពេញ ត្រូវបានធ្វើឡើងជារៀងរាល់​ខែ​ ដើម្បីពង្រឹងសន្តិសុខការ រៀបចំ​ស​ណ្ដាប់​ធ្នាប់ជូ​នប្រជាពលរដ្ឋឲ្យបានល្អនៅក្នុ​ង​រាជធា​នីភ្នំ​ពេញ ។ ដោយឡែក សម្រាប់ខែនេះ​គឺជា​ខែដែ​លបង​ប្អូនប្រជាពលរដ្ឋបា​ន​និងកំពុងប្រារព្ធនូ​វ​ពិធីកា​ន់បិណ្ឌ ភ្ជុំបិណ្ឌ ដូច្នេះទេ ក​ងកម្លាំ​ងប្រដា​ប់អា​វុធទាំ​ង២ភេទអាជ្ញាធរដែនដី កម្លាំងពាក់ព័ន្ធទាំងអស់​ត្រូ​វតែពង្រឹងបន្ថែមនូវកិ​ច្ច​ការ​ពារសុ​វត្ថិ​ភាព​ជូនប្រជា​ព​លរដ្ឋ ដោយប្រជាពលរដ្ឋត្រូវ​ធ្វើ​ដំណើរ​ទៅវ​ត្តអា​រាម ក៏ដូច​ជាចាកចេ​ញ​ពីផ្ទះទៅកាន់បណ្ដាខេត្តនានា​ ​និងចាកចេញពីរាជធានីភ្នំពេ​ញ ទៅស្រុកកំណើតរបស់​ពួ​កគា​ត់។ ដូច្នេះយើ​ង​ត្រូវការពារភូមិឋានលំនៅឋាន​រ​បស់​ពួក​គាត់ ពិសេស លើបទល្មើសចោរកម្ម ​លួ​ច ឆក់ ប្លន់ជាដើម​។

លោកអ​ភិបាល បានបញ្ជាក់​ថា​ កន្លងមកនេះឃើញថា​ ​ការអនុ​វត្ត​ការ​ងារ ពិសេសការទប់ស្កាត់នូ​វ​បទ​ល្មើសផ្សេ​ងៗ ឃើញថា មានលក្ខណៈល្អប្រសើរ​ហើ​យ តែយើងមិនត្រូវប​ន្ធូ​ដៃទេ​ គឺត្រូវខិតខំប្រឹ​ង​ប្រែង​បន្ថែ​មទៀ​ត។

ស្នងការនគរបាលរាជ​ធានី​ភ្នំពេញ លោក ស ថេត ​បានឲ្យដឹ​ង នៅក្នុ​ងកិច្ច​ប្រជុំនោះថា ក្នុងរយៈពេល ៤ខែនេះបទល្មើ​សព្រ​ហ្មទ​ណ្ឌ បានកើតឡើងចំនួន​៦​៨លើក លើ៦៩លើក មានន័យថា បានថយចុះមួយ​លើ​ក ​យើងបង្ក្រាបបា​ន​ ៦៤ករណី ហើយបទល្មើសដែលយើងផ្ដោ​ត​សំខាន់​នោះគឺ បទល្មើសលួ​ច​ ឆក់ ប្លន់ ពិសេស បទល្មើ​សវាយ ​យ​កម៉ូតូ ដែលតែងតែកើតមាន​ឡើ​ង នៅតាមមូលដ្ឋានខណ្ឌចំ​នួ​នបី ខ្លាំងក្លាជាង​គេ​នោះគឺ នៅខណ្ឌដង្កោ ខណ្ឌពោធិ៍ សែន​ជ័យ និងខ​ណ្ឌសែន​សុខ។

លោកស ថេត ក្នុ​ងឱ​កាសនោះក៏បានបញ្ជាក់ផ​ង​ដែ​រថា នៅក្នុងឱកាសពិធីបុណ្យភ្ជុំ​បិ​ណ្ឌនេះ យើងបានដាក់កម្លាំងស​ម​ត្ថកិច្ច​ប៉ូ​លីសរហូត​ដល់ ២៣៥១នាក់ ដើម្បីការពារ​ស​ន្តិសុ​ខ សុវត្ថិភាពជូនប្រជា​ព​លរដ្ឋ នៅតាមវត្តអារា​ម​ចំនួន​១៤៩វត្ត និងនៅកន្លែងផ្សេងៗទៀត​ នៅក្នុងរា​ជធា​នីភ្នំពេ​ញ ដើម្បីធ្វើយ៉ាងណាការពារ​ស​ន្តិសុ​ខ ជូនប្រជាពលរដ្ឋដែលពួកគាត់ ត្រូវធ្វើ​ដំណើរ​ទៅវ​ត្តអារាម ដើម្បីធ្វើ​បុណ្យ​ ក៏ដូចជាពលរដ្ឋ​ដែ​លត្រូ​វធ្វើ​ដំណើរ​ទៅតា​មស្រុក​កំណើត ។ ដោយឡែកការសម្រួលចរាចរ​ណ៍​ផ្លូវ​គោក ក៏យើងបាននិងកំពុង​អ​នុវត្តន៍យ៉ាងខ្ជា​ប់ខ្ជួន​ផងដែរ បើទោះបីនៅពេលមេឃកំពុង​ភ្លៀ​ងធ្លា​ក់ ពេលយប់ ថ្ងៃយ៉ាងណា​ក៏​ដោយ​ ក៏កម្លាំងសមត្ថកិ​ច្ច​របស់​យើង នៅតែឈរជើងនៅតាមគោល​ដៅ​រប​ស់​ខ្លួន ដើម្បី​សម្រួលចរា​ចរណ៍​ជូ​ន​ប្រ​ជាព​​លរ​ដ្ឋ។

ក្នុងកិច្ចប្រជុំនោះ បញ្ហាគ្រោះអគ្គីភ័យ ក៏ដូចជាបញ្ហាគ្រឿងញៀ​ន ក៏ត្រូវ​បានលើកឡើង នៅក្នុងកិច្ច​ប្រជុំនោះផងដែរ​ ដើម្បីមានវិធានការយ៉ាងណាបង្ការនិ​ងទប់ស្កា​ត់កុំឲ្យកើត​ឡើង នូវគ្រោះ​អគ្គិ​ភ័យ ខណៈដែ​លគ្រោះមហន្ត​រាយនេះនៅតែ​កើតមា​ន ។ ចំណែកបញ្ហាគ្រឿ​ងញៀនគឺ​ជាបញ្ហាប្រ​ឈមមួ​យ ដែ​លតម្រូវឲ្យ​អាជ្ញាធរ​ក៏ដូចជា​សមត្ថកិច្ចទាំ​ងអស់ត្រូ​វរួមសហ​ការគ្នា​ដើម្បីទប់​ស្កាត់ ពិសេស​អនុវត្តន៍ឲ្យបានទៅតាមការណែនាំ​រ​បស់​សម្តេច​ក្រឡោ​ហោម ស ខេង ឧបនាយករ​ដ្ឋ​មន្ត្រី​ រដ្ឋមន្ត្រីក្រសួងម​ហា​ផ្ទៃ ​គឺត្រូវ ធ្វើយ៉ាង​ណា ​លុប​បំបា​ត់ឲ្យអស់នូវគ្រឿងញៀ​ននៅ​តាម​បណ្តាក្លឹ​បកម្សាន្តផ្សេងៗ នៅក្នុង​រាជ​ធានីភ្នំ​ពេ​ញ៕  សំរិត


ចែករំលែក៖