ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ឆក់ទូរស័ព្ទមិនបានសម្រេចត្រូវប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទមិនបានសម្រេច។

ហេតុការណ៍នេះបានកើតឡើងនៅ ម៉ោង៤រសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០១៩ ស្ថិតនៅផ្លូវ៣៣៧ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ កុយ អាយុ ១៦ឆ្នាំ មុខរបរជួយលក់ដូរឪពុក ស្នាក់នៅផ្សារបឹងសាឡាងថ្មី ។ រីឯបក្សពួកម្នាក់ទៀតដែលរត់គេចខ្លួនបាត់មានឈ្មោះហុង  ។

តាមសម្តីជនរងគ្រោះបានឱ្យដឹងថា មុនដំបូងគាត់បានចេញពីផ្សា ធីខេ ដោយធ្វើដំណើរតាមផ្លូវលេខ៥១៦ បានដកទូរស័ព្ទមករកតេ ស្រាប់តែមានជនសង្ស័យ២នាក់បើកម៉ូតូហុងដានិក ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ1HV-9845 ធ្វើដំណើរមកពីក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទ តែមិនបានសម្រេចត្រូវជនរងគ្រោះប្រទាញប្រទុងយកមកវិញ ពេលនោះជនសង្ស័យបានព្យាយាមបើកម៉ូតូគេចតែមិនរួចត្រូវប្រជាពលរដ្ឋ ឃើញជួយបើកម៉ូតូដេញរហូតដល់ផ្លូវលេខ៣៣៧ ក៏ចាប់បានម្នាក់ ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលបានមកដល់ក៏នាំខ្លួនជនសង្ស័យយកទៅសួរនាំ នៅប៉ុសិ៍នគរបាលបឹងកក់១ដើម្បីចាត់ការតាមនីតីវិធី ហើយនាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍បឹងកក់១ ផងដែរ ៕ ជ្រោយពេជ្រ


ចែករំលែក៖