ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល​ ក្រើនរំលឹកអោយពលរដ្ឋទូទៅបង្ការសុខភាពលើការទទួល​ ទានស្រាស​ និងស្រាថ្នាំ​ នៅក្នុងអំឡុង​ពេលពីធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ចែករំលែក៖

ភ្នំពេញ​ ៖​ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា់បានប្រកាសអំពាវនាវដល់​ ប្រជាពលរដ្ឋ​ទូទៅ​អោយបង្ការសុខភាព​ ទៅលើការបរិភោគចំណីអាហារ និងពិសេសការទទួលទានស្រាស​ និងស្រាថ្នាំ​ ដែលមានប្រភពមិនច្បាស់លាស់​ នៅក្នុងអំឡុង​ ពេលពីធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែល​ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩នេះ​ ។ នេះបើតាម​ការ​ ប្រកាសជូនដំណឹងក្រសួងសុខាភិបាល​អោយដឹងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩​ ។

យោងតាមអាជ្ញា​ធរជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ CDC​អោយដឹងថា​ លទ្ធផលវិភាគ​ សំណាកស្រាស ដែលទទួលបានពីទីកន្លែងដែលកើតហេតុរបស់មន្ទីរពិសោធន៍ជាតិនៃក្រសួងសុខាភិបាលបានរកឃើញថា ស្រាស ឬស្រាថ្នាំ ដែលបងប្អូនប្រជាពលរដ្ឋបាន​ ពិសាក្នុងតំបន់ដែលកើតហេតុនាពេលកន្លងមក មានសារជាតិមេតាណុលកម្រិតខ្ពស់ ដែលធ្វើឱ្យពុល។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ បញ្ឈប់ជាបន្ទាន់នូវការបរិភោគ ស្រាស ឬស្រាថ្នាំ ដែលទិញពីប្រភពមិនច្បាស់លាស់ និងដែលផលិតដោយគ្មានការត្រួត​ ពិនិត្យត្រឹមត្រូវ។

ដោយសារ​កន្លងមកកើតមានករណីនេះ​ ទើប​ ក្រសួង​សុខាភិបាល​ចេញ​សេចក្ដី​ប្រកាស​ណែនាំ​អោយពលដ្ឋបង្ការបញ្ហាសុខភាព​ បណ្តាលមកពីការបរិភោគចំព៌ាអាហារ និងពិសាស្រា នាឱកាសដែលបងប្អូនប្រជា​ ពលរដ្ឋ អញ្ជើញចូលរួមក្នុងពីធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩នេះ ។

តាមរយៈការពិសោធរកឃើញលទ្ធផល​ខាងលើនេះ​ ក្រសួងសុខាភិ​បាលនៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់សាធារណជនទាំងអស់ឲ្យចូលរួមអនុវត្តវិធានការបង្ការ ដើម្បីសុខភាពល្អ ចៀសផុតពីបញ្ហាសុខភាពបណ្តាលមកពីការបរិភោគ​ ចំណីអាហារ ដែលនាំឲ្យក្អួត រាក និងការពិសាស្រានិងជំងឺឆ្លងផ្សេងៗ ដែលបង្កឡើងដោយចំណីអាហារគ្មានអនាម័យ ឬទឹកកខ្វក់ ដែលមានមេរោគ បាក់តេរី វីរុស ប៉ារ៉ាស៊ីត ឬសារធាតុគីមី ។

ក្រសួង​សុខាភិបាល​អះអាងថា​​ ទោះបីជារដ្ឋាភិបាលរបស់បណ្តាប្រទេសនានានៅលើ​ ពិភពលោក បាននិងកំពុងធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពនៃការផ្គត់ផ្គង់ស្បៀងអាហារ ប៉ុន្តែការកើតឡើងនៃអាការៈសុខ​ ភាពបណ្តាលមកពីការពុលអាហារ នៅតែជាបញ្ហាសុខភាពមួយយ៉ាងសំខាន់ ទាំងក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងអភិវឌ្ឍន៍ ។

ការពុលចំណីអាហារភាគច្រើនបណ្តាលមកពីការរៀបចំអាហារមិនមានអនាម័យល្អទាំងក្នុងចំណីអាហារអ្នករៀបចំទុកដាក់ ការចែកចាយចំណីអាហារ និងការពិសាស្រា ដែលបានផលិត ឬបានបិត ដោយមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ។ រោគសញ្ញា ដែលបណ្តាលឲ្យពុលចំណីអាហារមានដូចជា ក្អួត ចង្អោរ រាករួស រាកមួល ដែលអាចគ្រោះថ្នាក់ដល់អាយុជីវិតបាន ។ ការពុលស្រាបណ្តាលឲ្យមានរោគសញ្ញាដូចជា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខ ងងឹតភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម និងអាចវិវត្តទៅស្លាប់បាន ។

អាជ្ញា​ធរជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ CDC​បានបង្ហាញ​លទ្ធផលវិភាគសំណាកស្រាស ដែលទទួលបានពីទីកន្លែងដែលកើតហេតុ​ របស់មន្ទីរពិសោធន៍ជាតិនៃក្រសួងសុខា​ ភិបាល បានរកឃើញថា ស្រាស ឬស្រាថ្នាំ ដែលបងប្អូនប្រជាពលរដ្ឋបានពិសាក្នុងតំបន់ដែលកើតហេតុនាពេលកន្លងមក មានសារជាតិមេតាណុលកម្រិតខ្ពស់ ដែលធ្វើឱ្យពុល។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ បញ្ឈប់ជាបន្ទាន់នូវការបរិភោគ ស្រាស ឬស្រាថ្នាំ ដែលទិញពីប្រភពមិនច្បាស់លាស់ និងដែលផលិតដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ។

លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិ​ បាលមានប្រសាសន៍ថា ”គ្រប់ៗគ្នា ចាប់តាំងពីអ្នកបរិភោគរហូតដល់អ្នកបំរើអាហារ ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការលើកកម្ពស់សុវត្ថិភាពអាហារ ចាប់តាំងពីការអនុវត្ត អនាម័យ ដើម្បីសុវត្ថិភាពអាហារ រហូតដល់ការរៀនពីរបៀបថែរក្សា ពេលចម្អិនអាហារជាក់លាក់។

លោកបន្ត​ លោកសូមលើកទឹកចិត្តគ្រប់គ្នាឲ្យអនុវត្តនូវការប្រុងប្រយ័ត្នដ៏សាមញ្ញមួយចំនួន នៅពេលដែលកាន់និងរៀបចំម្ហូបអាហារ ដែលអាចការពារអ្នកគ្រប់គ្នានិងក្រុមគ្រួសារពីការឈឺ ៖១. ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាតនិងឆ្អិនជានិច្ច​ ,ត្រូវលាងដៃនឹងសាប៊ូ មុនពេលនិងអំឡុងពេលរៀបចំម្ហូបអាហារ មុនបរិភោគ និងក្រោយបន្ទោរបង់,​ លាងសំអាតបន្លែ ផ្លែឈើឲ្យបានស្អាតមុនបរិភោគ​ ,សំអាតសម្ភារប្រើសម្រាប់ចម្អិនម្ហូបអាហារឲ្យបានត្រឹមត្រូវចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេស សាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ ,​ទុកដាក់ចំណីអាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា ,​ កុំរក្សាទុកអាហារក្នុងកំដៅធម្មតាលើសពី២ម៉ោងមិនត្រូវរក្សាទុកអាហារជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ​ ,បើយើងរក្សាទុកអាហារ​ ក្នុងប្រព័ន្ធត្រជាក់គឺត្រូវឲ្យនៅក្រោមសីតុណ្ហភាព​ ៥អង្សាសេ​ , បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធកំដៅគឺត្រូវឲ្យលើសពីសីតុណ្ហភាព៦០អង្សាសេ​ ,កុំប្រើប្រាស់ចំណីអាហារ​ ហួសកាលកំណត់។

ចំពោះការពុលស្រា ក្រសួងសុខាភិបាលសូមណែនាំចំពោះមនុស្សពេញវ័យទាំងអស់សូមពិសាគ្រឿងស្រវឹងក្នុងកម្រិតតិចតួច និងហាមពិសាគ្រឿងស្រវឹងក្នុងពេលបើកបរ ឬបញ្ហាគ្រឿងម៉ាស៊ីន។ បើមានរោគសញ្ញានៃការពុលស្រាដូចរៀបរាប់ខាងលើ សូមស្វែងរកដំបូន្មានជាបន្ទាន់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះរបស់លោកអ្នក។

ក្រសួងសុខាភិបាលសូមលើកទឹកចិត្តឲ្យសាធារណជនទូទៅអនុវត្តតាមដំបូន្មានសាមញ្ញខាងលើ ដើម្បីការពារអ្នកនិងក្រុមគ្រួសារ និងសូមជូនពរអ្នកទាំងអស់គ្នាជួបនូវសុខភាពល្អ ក្នុងពីធីកាន់បិណ្ឌ និងភនិងភ្ជុំបិណ្ឌខាងមុខ ៕សហការី


ចែករំលែក៖