ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆេះឃ្លាំងសម្រាប់ស្តុក កម្ទេចកំណាត់ក្នុងរោងចក្រ (ឌីន លីនហ្គាមិុន ឯក) ផ្អើលសមត្ថកិច្ចទាំងយប់

ចែករំលែក៖

ភ្នំពេញ៖ អគ្គិភ័យឆាបឆេះឃ្លាំងសម្រាប់ស្តុកកម្ទេចកំណាត់ក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់ (ឌីន លីនហ្គាមិុន ឯ,ក ) មួយកន្លែងយ៉ាងសន្ធោសន្ធៅ ពេលក្រុមសារព័ត៌មានចុះទៅថត និងផ្តិត យករូបភាព បែរជាជនជាតិចិនជាច្រើននាក់នាំគ្នាហាមឃាត់មិនឲ្យថតទៅវិញ ។

ហេតុការណ៍អគ្គិភ័យនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៤៥នាទីយប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយបេតុង ភូមិជម្ពូវ័ន៣ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញមានផ្សែងហុយចេញពីចំណុចទីតាំកើតហេតុខាងលើ ខណៈនោះកម្មករក្នុងរោងចក្របាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់អស់ជាច្រើនបំពង់តែមិនរលត់ទើបទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័ជាច្រើនគ្រឿងចុះមកជួយអន្តរាគមន៍បាញ់ពន្លត់ បង្កការភ្ញាក់ផ្អើលដល់អ្នកសារព័ត៌មានជាច្រើនស្ថាប័នចុះទៅយកផ្តិតយករូបភាពពីកន្លែងកើតហេតុ បែរជាជនជាតិចិនជាច្រើននាក់ហាមឃាត់មិនឲ្យថត និងឡាយវីដេអូហើយដេញអ្នកព័ត៌មានចេញមកក្រៅមួយសន្ទុះក្រោយមកទើបមានអ្នកបកប្រែចិនបានបញ្ជាក់ថា ដោយសារជនជាតិមិនដឹងថា ជាអ្នកសារព័ត៌មាន ទើបហាមឃាត់ដោយមានការសម្របសម្រួលពីអ្នកបកប្រែចិនទើបរឿងនេះស្ងប់ទៅវិញ ។

ក្នុងប្រតិបត្តិការបង្កាគ្រោះអគ្គិភ័យខាងលើនេះរថយន្តពន្លត់អគ្គិភ័យបានបាញទឹកអស់ចំនួន៣រថយន្ត ទើបបានរលត់ជាស្ថាពរវិញ នៅវេលាម៉ោង១១ និង៤០នាទី ។

ពាក់ពន្ធ័ នឹងគ្រោះអគ្គិភ័យខាងលើនេះ ជំហានដំបូលសមត្ថកិច្ចសន្និដ្ឋានថា បណ្តាលមកពីឆ្លងចន្តរអគ្គិសនីទើបបង្កឲ្យមានកាឆាបឆេះបែបនេះ ។

ចំពោះករណីអគ្គិភ័យខាងលើនេះ បណ្តាលឲ្យរងការខូចខាតសម្ភារមួយចំនួន និងបន្ទប់សម្រាប់ស្តុកកម្ទេចកំណាត់ខូចខាតស្ទើងទាំងស្រុង តែមិនបង្កឲ្យមានអ្នករបួស ៕ សុខាសែនជ័យ


ចែករំលែក៖