ភ្នំពេញ៖ ជនសង្ស័យម្នាក់បានភ្លោះរបងឡេីងលេីផ្ទះគេលួចទ្រព្យសម្បត្តិខណះកំពុងរេីកកកាយស្រាប់តែម្ចាស់ផ្ទះមកទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ចកាលពីវេលាម៉ោង ១៣និង០០នាទីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៩ ចំណុចបន្ទប់ជួលលេខ៨ ផ្ទះលេខ៦៣ ផ្លូវបេតុងភូមិព្រៃសាលា សង្កាត់កាកាបទី២. ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យមានឈ្មោះ ហ៊ុំ រាជ ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរមិនពិត មានទីលំនៅភូមិថ្កូវ ឃុំជីខ្នារ ស្រុកទ្រាំង ខេត្តតាកែវ។ ដកហូតម៉ូតូមួយគ្រឿងម៉ាក ស្មាស់រីវ៉ូ ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ចាម 1M-0905។
ជនរងគ្រោះមានឈ្មោះ រឿន ចន្នី ភេទប្រុសអាយុ៤៩ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ៦៣ ផ្លូវបេតុងភូមិព្រៃសាលា សង្កាត់កាកាបទី២. ខណ្ឌពោធិ៍សែនជ័យ។
តាមសម្តីជនរងគ្រោះជាម្ចាស់ផ្ទះបានឲកយដឹងថា មុនពេលកេីតហេតុរូបគាត់បានចូលសម្រាន្តនៅក្នុងផ្ទះខាងក្រោមលុះមកវេលាកេីតហេតុក៏មានអ្នកជិតខាងបានមកប្រាប់ថាឃេីញមានជនសង្ស័យជិះម៉ូតូមកឈប់រួចផ្លោះរបងចូលឡេីងទៅលេីផ្ទះជាន់ទី២បាត់។ ភ្លាមនោះរូបគាត់ក៏បានឡេីងទៅមេីលក៏ឃេីញទ្វាចំហរពេលនោះរូបគាត់ចូលទៅក៏ឃេីញជនសង្ស័យនិងឥវ៉ាន់រេីកកកាយទេីបឃាត់ខ្លួនជនសង្ស័យប្រគល់ជូននគរបាលតែម្តង។
បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំបញ្ជូនទៅតុលារការចាត់ការតាមច្បាប់៕សុខាសែនជ័យ